ភ្នំពេញ៖ បច្ចុប្បន្ននេះ តារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព​កញ្ញា ទឹម រដ្ឋា នៅតែទទួលបានការគាំទ្រយ៉ាងពេញទំហឹង ជាមួយនឹងសមត្ថភាព ព្រមទាំងរូបសម្រស់ដ៏ក្មេងជាងវ័យ និងរូបរាងតូចច្រឡឹងស្អាត គួរជាទីចាប់អារម្មណ៍ពីហ្វេនៗជាច្រើន។  

យ៉ាងណាមិញ​ កន្លងអស់ទៅមួយខែ ចាប់តាំងពី តារាសម្តែងស្រី មានកម្ពស់ខ្ពស់ រាងស្តើង កញ្ញា ទឹម រដ្ឋា ត្រូវបាន មិត្តប្រុសលុតជង្គង់ បំពាក់ចិញ្ចៀនយ៉ាងរំភើបក្រៃលែង ដើម្បីក្លាយជាគូដណ្តឹងនឹងគ្នា បានធ្វើឲ្យផ្អើលអស់អ្នកគាំទ្រ នាំគ្នាសាទរ ពាសពេញបណ្ដាញសង្គមហ្វេសប៊ុក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង​ គេសង្គេតឃើញថា ចាប់តាំងពីថ្ងៃដែលនាងនឹងមិត្តប្រុសបានក្លាយជាគូដណ្ដឹងនឹងគ្នាពីពេលនោះមក តារាស្រីរូបនេះហាក់កាន់តែមានភាពល្អូកល្អើន នឹងក្តីសុខកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយតាមរយៈការបង្ហោះរូបភាពស្វីតៗភ្ជាប់នឹងអត្ថន័យស្នេហាបែបផ្អែមល្ហែមជារឿយៗ ដែលបង្ហាញថាកញ្ញា ទឹម រដ្ឋា បានរកក្តីសុខឲ្យខ្លួននាងបន្ទាប់ពីបានជួបនឹងមនុស្សត្រូវចិត្ត នឹងអាចមើលថែរូបនាងបានយ៉ាងល្អ៕

សូមទស្សនារូពភាពខាងក្រោម៖

ទឹម រដ្ឋា និង គូដណ្ដឹង
ទឹម រដ្ឋា និង គូដណ្ដឹង
ទឹម រដ្ឋា និង គូដណ្ដឹង
ទឹម រដ្ឋា និង គូដណ្ដឹង
ទឹម រដ្ឋា និង គូដណ្ដឹង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទឹម រដ្ឋា