រាជធានីភ្នំពេញ ៖ ដូចដឹងស្រាប់ហើយថា សាច់រឿងនៃបទចម្រៀងរបស់ តារាចម្រៀង មាស សុខសោភា និងតារាចម្រៀង ករុណា ពេជ្រ ជាច្រើន កំឡុងឆ្នាំ ២០១០គឺ មានសំទុះហក់លោតខ្លាំង ដូចជា បទ<I am sorry> បទ<ក្រែងចិត្តសង្សារចាស់> ជាច្រើន តែក្រោយមក ស្រាប់តែ តារាចម្រៀង២ដួងនេះ សម្គាល់ឃើញថា មិនចាប់ដៃគូ ច្រៀងជាមួយគ្នាទៀត ធ្វើឲ្យមហាជន ផ្ទុះចម្ងល់ជាខ្លាំង ថាមានរឿងអ្វីកើតឡើង?

ផ្ទុយទៅវិញ ថ្មីៗនេះ រូបលោក ព្រមទម្លាយអាថ៌កំបាំង លាក់ទុកជាង១០ឆ្នាំមកនេះ ខណៈពេលដែល តារាចម្រៀង មាស សុខសោភា បានចេញពីទ្រនំផលិតកម្មថោន ហើយឈានជើងចូល ផលិតកម្មរាម ដោយចុះកុងត្រា១ឆ្នាំ និងខ្លួនហាក់មានជំហររឹងមាំ និងជោគជ័យច្រើន ក្នុងវិថីសិល្បៈនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ថា រូបលោក បានប្រាប់យ៉ាងច្បាស់ថា កាលនោះ ភា​ ជា តារាចម្រៀងស្រីលំដាប់ប្រទេស ដូច្នេះហើយ ក្រោយចាប់គូ ជាមួយខ្លួន ក៏មានមនុស្សក្នុងវង់សិល្បៈមួយចំនួន បានឆ្លៀតចាក់រុក ឆ្កឹះឆ្កាល ព្រមទាំងប្រាប់ភា ថា ប្រសិនបើខ្ញុំនិងភា នៅតែចាប់ដៃគូបន្តទៀត នោះភា មិនត្រឹមតែ មិនអាចយោងខ្ញុំទេ តែក៏អាចធ្វើឲ្យភា ធ្លាក់តាមខ្ញុំដែរ ដោយសារបែបនេះហើយ ទើបខ្លួន ប្រាប់ក្រុមការងារថោន ថាកុំឲ្យបងប្អូនទស្សនិកជន ស៊ាំខ្លួន​ដោយសារតែ ឃើញលេចមុខ ជាមួយភា ញឹកញាប់ក្នុងសាច់រឿងចម្រៀង តែការពិត គឺដើម្បីការពារកុំឲ្យ មានពាក្យសម្តីនេះបន្តទៀត ហើយក៏កុំឲ្យ ភាអាចបាត់ល្បី ព្រោះខ្លួន ដូចគេនិយាយមែន។

គួរបន្ថែមថា រូបលោក បានសួរដល់អ្នកដែល ប្រឹងឆ្កឹះឆ្កាលខ្លួន ពេលនោះ តើសុខសប្បាយជាទេ? ហើយលូតលាស់ដល់ណាហើយ ឫក៏រត់ទៅនៅក្រៅប្រទេស ស្ងាត់ៗអស់ហើយ? ជាមួយគ្នានេះ លោកអរគុណជាខ្លាំង ដល់អ្នកដែល និយាយពាក្យស្មោគគ្រោកនេះចេញ បើមិនចឹងទេ រូបលោក មិនអាចប្រឹងជំនះការលំបាក ឧបសគ្គ ក្រោកឈរ មានភាពរឹងមាំ ដូចសព្វថ្ងៃនេះដែរ មិនតែប៉ុណ្ណោះ ទំនាក់ទំនងអ្នកទាំងពីរ បច្ចុប្បន្ននេះ គឺដូចធម្មតា ដូចមុនដដែល៕

បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖

ករុណា ពេជ្រ
ករុណា ពេជ្រ
មាស សុខសោភា
មាស សុខសោភា
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ករុណា ពេជ្រ