ភ្នំពេញ: មហាជន និងប្រិយមិត្ត ដែលជាអ្នកនិយមតាមដានព័ត៌មានសិល្ប: កម្សាន្ត និងព័ត៌មានតារានោះ ច្បាស់ណាស់ពិតជាបានជ្រាបអំពីដំណឹងមរណទុក្ខដ៏សែនក្រៀមក្រំ របស់កំពូលតារាចម្រៀងដ៏ល្បីលោក ឆន សុវណ្ណរាជ ដែលបានបាត់បង់អ្នកម្តាយជាទីស្រលាញ់ ក្រោយពេលដែលមច្ចុរាជបានឆក់យកជីវិតរបស់អ្នកម្តាយរបស់លោកកាលពីពេលថ្មីៗកន្លងទៅនេះ ដោយសារតែជំងឺលើសឈាម និងជំងឺបេះដូងរបស់អ្នកម្តាយ លោកផ្ទាល់តែម្តង។

លោកបង ឆន សុវណ្ណរាជ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីព្រឹកមិញនេះ ក្រោយតម្កល់សព និងចាត់ចែងធ្វើបុណ្យតាមប្រពៃណីរួចមក សពអ្នកម្តាយ របស់លោកឆន សុវណ្ណរាជ ត្រូវបានបូជា ដោយមានការចូលរួមផ្ទាល់ពីសំណាក់សាច់ញាតិ និងបងប្អូនជិតឆ្ងាយរបស់លោកផ្ទាល់តែម្តង ខណ:ដែលលោកបង ឆន សុវណ្ណរាជ លោកគ្រងស្បង់ចីវរ បំបួសនាគ ដើម្បីជាការជូនដំណើរ និងសងគុណអ្នកម្តាយជាលើកចុងក្រោយ៕

ចង់ឃើញឲ្យកាន់តែជាក់ច្បាស់ ពីទិដ្ឋភាពនៃការបូជាសពអ្នកម្តាយរបស់លោកបងឆន សុវណ្ណរាជ ប្រារព្ធទៅយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖

ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload

ទិដ្ឋភាពថ្ងៃបូជាសព
ទិដ្ឋភាពថ្ងៃបូជាសព
ទិដ្ឋភាពថ្ងៃបូជាសព
ទិដ្ឋភាពថ្ងៃបូជាសព
ទិដ្ឋភាពថ្ងៃបូជាសព
ទិដ្ឋភាពថ្ងៃបូជាសព
ទិដ្ឋភាពថ្ងៃបូជាសព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆន សុវណ្ណរាជ