រាជធានីភ្នំពេញ ៖ នឹកស្មានមិនដល់សោះ ទើបតែឃើញ បង្ហោះសារមើលទៅ សុខភាពបានធូរបន្តិចទៅហើយ តែស្រាប់ ពេលនេះ បែរជាឮដំណឹងទទួលមរណភាពទៅវិញ ធ្វើឲ្យមិត្តរួមអាជីព បងប្អូនមហាជន សម្តែងការស្តាយស្រណោះ ជាពន់ពេក ក្រោយដឹងដំណឹងដ៏សែន សោកស្តាយមួយនេះ។
គួរបន្ថែមថា អតីតតារាស្រីរូបនេះ បានតស៊ូនឹង ជំងឺមហារីករាប់ឆ្នាំហើយ តែទើបនឹង ប្រកាសឲ្យមហាជនដឹងឮ ក្នុងរយៈពេលថ្មីៗ មិនដល់២ខែផង ស្រាប់តែពេលនេះ ត្រូវទទួលដំណឹងក្រៀមក្រំបែបនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា អតីតតារាស្រី ស៊ិន ឧត្តមផល្លា ជារៀមច្បងម្នាក់ ក្នុងចំណោមរៀមច្បងគម្រូផ្សេងទៀត ក្នុងវង់សិល្បៈ ដែលទទួលបានការគាំទ្រជាខ្លាំង ទាំំងអត្តចរឹក និងសមត្ថភាព ធ្វើឲ្យអ្នករួមអាជីពទាំងអស់ គោរពឲ្យតម្លៃដល់អតីតតារាសម្តែងរូបនេះជាខ្លាំង បើទោះបី បានឃ្លាតឆ្ងាយពីចំណោមសិល្បៈ ច្រើនឆ្នាំក៏ដោយ ជាមួយគ្នានេះ គ្រាន់តែទទួលដំណឹងនេះ តារាខ្មែរជាច្រើន បានសម្តែងអារម្មណ៍តក់ស្លុត នឹកស្មានមិនដល់យ៉ាងដូច្នេះ។












បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]