រាជធានីភ្នំពេញ ៖ ដូចដែរល្បីតាមបណ្តាញសង្គម រួចមកហើយថា ផ្ទះថ្មីរបស់ តារាចម្រៀង ករុណា ពេជ្រ មិនត្រឹមតែស្អាតខ្លាំងឡើយ ថែមទាំងធំស្កឹមស្កៃ ដូចភូមិគ្រឹះឧកញ៉ាស្រុកខ្មែរដែរ។ ជាមួយគ្នានេះ ផ្ទះថ្មីក៏ជួសជុលនិង រៀបចំហើយសព្វគ្រប់ ដូច្នេះ ករុណា ពេជ្រ ក៏រើសថ្ងៃចុងខែ មកធ្វើជាថ្ងៃឡើងផ្ទះនេះ យកសិរីសួស្តី យកជោគជ័យតែម្តង។

ទន្ទឹមនឹងនោះ មហាជនសម្គាល់ឃើញថា បើទោះបីផ្ទះថ្មី មានតម្លៃមិនក្រោម ៤០ម៉ឺនដុល្លារនេះ មិនគួរឲ្យជឿថា នឹងត្រូវរៀបចំពិធីឡើងគេហដ្ឋាន បែបសាមញ្ញដូច្នេះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ថា ក្នុងកម្មវិធីនោះ គ្រាន់តែមាន ព្រះសង្ឃអញ្ជើញសូត្រមន្តលើករាសី ១អង្គតែប៉ុណ្ណោះ ហើយក៏មានបងប្អូនចូលរួមបន្តិចបន្តួច ហើយការរៀបចំក៏មិនធំដំអ្វីឡើយ តែខណៈនោះ សូម្បីតែឪពុកតារាប្រុសរូបនេះ ដែលពិការមួយចំហៀងខ្លួន ក៏បានអញ្ជើញចូលរួមផងដែរ។ 

ផ្ទុយទៅវិញ កម្មវិធីឡើងផ្ទះថ្មីលើករាសីនេះ រាងប្លែកខុសពី ធម្មតាបន្តិចត្រង់ មានបាច់ក្រដាសសែន ដែលប្រជាជនចិន និងវៀតណាម ប្រើក្នុងការសែនចូលឆ្នាំនោះ ពេញផ្ទះតែម្តង ដែលខុសបន្តិចពី ការឡើងផ្ទះធម្មតា មានបាច់ ផ្កាឈូក ឫផ្កាម្លិះ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ករុណា ពេជ្រ