ភ្នំពេញ៖ មកពេលបច្ចុប្បន្ននេះ កេរ្តិ៍ឈ្មោះរបស់តារាសម្តែង ម៉ាក សែនសូនីតា ហៅកាត់ថា តូតា នៅមានតែរក្សាភាពល្បីល្បាញខ្លាំងដដែល ទោះបីជាពេលវេលាបានកន្លងផុតទៅជាច្រើនឆ្នាំពិតមែនក្តី។

ជាការពិតណាស់ រយៈប្រហែលជាមួយឆ្នាំ​ ដែលអ្នកនាង​ បានសាងគ្រួសារដោយរៀបការជាមួយនឹងស្វាមីយ៉ាងមានសុភមង្គល ដែលខណៈពេលនេះ គឺមានកូនប្រុសជាចំណងដៃផង ប៉ុន្តែក្រឡេកមើលសម្រស់តារាស្រីរូបនេះគឺពិតជាមិនចាញ់ក្រមុំក្មេងៗប៉ុន្មាននោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ថ្មីនេះ ម៉ាក សែនសូនីតា បានបង្ហោះរូបភាពរបស់ខ្លួនប៉ុន្មានសន្លឹកចូលទៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលលើកនេះ អ្នកនាងឈរមុខកញ្ចក់ ដែលបង្ហាញសម្រស់ដ៏ស្រស់ស្អាតដដែល តាមរយៈផ្ទៃមុខនៅតែផូរផង់ ចំណែករូបរាងនៅតែមានលក្ខណៈស្រឡូន និងសាច់នៅតែសខ្ចី មិនខុសពីប៉ុន្មានឆ្នាំមុននោះទេ។

យ៉ាងណាមិញ អ្នកគាំទ្រសឹងតែមិនជឿថា តារាស្រីរូបស្រីរូបនេះនៅតែរក្សាសម្រស់បានស្អាត និងក្មេងជាងវ័យបានដដែល ទោះបីជាកូនមួយ និងអាយុរាងជ្រេមែនក៏ដោយចុះ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា (រូបថ្មី)
ម៉ាក សែនសូនីតា (រូបថ្មី)
ម៉ាក សែនសូនីតា (រូបថ្មី)
ម៉ាក សែនសូនីតា (រូបថ្មី)
ម៉ាក សែនសូនីតា (រូបថ្មី)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ាក សែនសូនីតា