ភ្នំពេញ៖ ជាការពិតណាស់ កញ្ញា អៀ ម៉េងលិ គឺជាតារាសម្តែងវ័យក្មេងមួយរូបដែល បើទោះបីទើបតែប្រឡូកក្នុងវិស័យសិល្បៈនៅក្នុងប្រទេសកម្ពុជាបានប្រហែលជាប៉ុន្មានឆ្នាំប៉ុណ្ណោះ ប៉ុន្តែគេសង្កេតឃើញថាទទួលបានការគាំទ្រយ៉ាងច្រើនខ្លាំងក្លា ពីសំណាក់បងប្អូនអ្នកគាំទ្រមិនតិចនាក់នោះទេ។  

ដោយឡែក តារាស្រីរូបនេះ មានទេពកោសល្យសម្តែងយ៉ាងរលូននិង បុិនប្រសប់យ៉ាងខ្លាំងដែលធ្វើឲ្យកញ្ញាបានសម្តែងសម្ដែងបានល្អនិងទាក់ចិត្តអ្នកទស្សនាមិនស្ទើរ ជាងនេះទៅទៀត ចំពោះរូបរាងវិញគឺស្អាតអំណោយមកពីធម្មជាតិតែម្តង ដោយមានរាងស្រឡូន សាច់សស្អាត ស្បែករលោងស្រិលតែម្តង អាចនិយាយថាល្អឥតខ្ចោះតែម្តង សម្រាប់នាងជាតារាសម្តែងអាជីពផងដែរនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើតាមឈុតសម្លៀកបំពាក់បែបប្រពៃណីបុរាណ ដែលអៀ ម៉េងលិ បានស្លៀកពាក់ មួយឈុតណាក៏ឃើញថាស្រស់ស្អាតដូចទេពធីតា ថ្លៃថ្នូរ លេចធ្លោ តាមលក្ខណៈសមរម្យសមសួនបែបប្រពៃណីខ្មែរ  ដែលស្រស់ស្អាតបែបយុវនារីសម័យថ្មី គួបផ្សំនឹង រូបរាងស្លីម សាច់សខ្ចីដែលធ្វើឲ្យកញ្ញា កាន់តែស្រស់ស្អាតខ្លាំងថែមមួយកម្រិតទៀត។  

ក្រោយពីបានឃើញដូច្នេះរួចមកអ្នកគាំទ្រក៏បានស្ញើចសរសើរអំពី សម្រស់តារាមួយដួងនេះ ដែលសក័្ខសមនឹងគ្រប់ឈុតសម្លៀកបំពាក់តែម្ដង មិនថាបែបបុរាណ សុិចសុីបែបណា ដោយមើលទៅស្អាតនិង សមរម្យផងដែរ៕

សូមទស្សនារូបភាបខាងក្រោម៖

អៀ ម៉េងលិ
អៀ ម៉េងលិ
អៀ ម៉េងលិ
អៀ ម៉េងលិ
អៀ ម៉េងលិ
អៀ ម៉េងលិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អៀ ម៉េងលិ( ហៅអូនមី)