ភ្នំពេញ៖ ជឿជាក់ថា ប្រិយមិត្តប្រាកដជាបានស្គាល់ច្បាស់ពី តារាចម្រៀងស្រី អ្នកនាង យក់ ថិតរដ្ឋា ជាតារាចម្រៀងដ៏មានប្រជាប្រិយភាពមួយរូប ថែមទាំងទទួលបាននូវការគាំទ្រជាច្រើន ពីបណ្ដាទស្សនិកជន បើទោះបីជា ពេលនេះ អ្នកនាង បានរៀបការមានស្វាមី ព្រមទាំងមានកូនរួចទៅហើយ។
ដោយឡែក បើងាកមកមើលពីជីវិតផ្ទាល់ខ្លួន របស់តារាស្រីរូបនេះវិញ ឃើញថាតែងតែ បានបង្ហាញពីសកម្មភាពនៅក្នុងគ្រួសារ ដ៏មានសុភមង្គល ជាមួយនឹងស្វាមី ដែលជា អតីតតារាចម្រៀងដ៏ល្បីឈ្មោះមួយរូប គឺ លោក ឃុំ ប៉ុណ្ណាដែត ព្រមទាំងកូនៗរបស់អ្នកនាង ឲ្យហ្វេនៗជាច្រើន បានទស្សនាទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង កាលពីថ្មីៗនេះ អ្នកនាង បានបង្ហោះរូបជាគ្រួសារមានកូនៗនិងស្វាមីយ៉ាងកក់ក្តៅថែមទាំងបានសរសេរសំណេរមួយឃ្លាថា៖
មិនតែប៉ណ្ណោះ បើទោះបី ចាប់ដៃគ្នាកសាងជិវិត គ្រួសារអស់រយៈពេល ១៥ ឆ្នាំមកនេះគឺ តារាប្រុសស្រីទាំងពីរនាក់នេះ ត្រូវបានអ្នកគាំទ្រឲ្យរហ័សនាមថា និងសរសើរមិនដាច់ពីមាត់ថា ជាគ្រួសារគំរូ ដែលមានសុភមង្គលបំផុត៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]