រាជធានីភ្នំពេញ ៖ មហាជនខ្មែរ ផ្ទុះការកោតសរសើរខ្លាំងណាស់ ពីជីវិតតស៊ូរបស់គ្រួសារ ត្រកូលខាត់ ពោលគឺ គ្រួសារតារាចម្រៀងបុរាណ អ្នកនាង ខាត់ សុឃីម ដែលត្រូវដឹងថា ឪពុកជា មេគ្រូភ្លេងធំ បង្រៀនកូនៗទាំងអស់ រហូតដល់ចេះចាំ លេងគ្រប់ឧបករណ៍ភ្លេងបុរាណបាន គ្រប់ៗគ្នា។
ជាមួយគ្នានេះ ទោះបីជាជីវិភាពមិនធូធារខ្លាំងក្តី តែ ដោយសារគុណបុណ្យ ពីការបង្ហាត់បង្រៀនកូនៗឲ្យចាំដឹង ឧបករណ៍ភ្លេងបុរាណ ជាក់ច្បាស់ស្ទើរគ្រប់គ្នានេះហើយ ទើបធ្វើឲ្យគ្រួសារ ត្រកូលខាត់ មានមុខមាត់ ត្រូវសង្គមទទួលស្គាល់ ទៅណាមកណា ត្រូវគេឯងស្គាល់ ហើយថែមទាំង មានជីវភាពសែនធូរធារ មានផ្ទះ មានដី ស្ទើរគ្រប់កន្លែង ជាពិសេស តំបន់ជុំវិញ ភ្នំប្រសិទ្ធ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ថា ថ្មីៗនេះ ក្រោយពេល ឪពុកចែកឋានទៅបានមួយរយៈពេលហើយនោះ អ្នកនាង ខាត់ សុឃីម បានទម្លាយរូបភាពមួយសន្លឹក ដែលក្នុងនោះ មានបងប្អូនទាំងអស់គ្នា ព្រមទាំងលោកឪពុក ហាក់បង្កើតជាវង់ភ្លេងបុរាណមួយ។ ឃើញរូបភាពនេះហើយ ធ្វើឲ្យអ្នកគាំទ្រ របស់ខ្លួន ដឹងយ៉ាងច្បាស់ថា ទម្រាំទទួលអ្វីជាសព្វថ្ងៃនេះ ជីវិតគ្រួសារធំមួយនេះ តស៊ូប្រឹងប្រែង ជាមួយគ្នា ដល់កម្រិតណា ជាពិសេសលោកឪពុក ដែលអាចចិញ្ចឹមមើលថែ កូនៗទាំង៧របស់ខ្លួន យ៉ាងល្អៗ ដើរដោយគន្លងធម៌ គ្មានម្នាក់ណាមិនកើតឡើយ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]