ឥណ្ឌា៖ នៅថ្ងៃទី ២២ ឧសភា ឆ្នាំ២០២១ កន្លងទៅ បុគ្គលិកសុខាភិបាលឥណ្ឌាមួយក្រុម បានដើរចំងាយប្រមាណ ៥ គីឡូម៉ែត្រ ដើម្បីរៀបចំជំរុំចាក់វ៉ាក់សាំងការពារវីរុសវីរុសជូនអ្នកស្រុក នៅភូមិដាច់ស្រយាល Malana ស្ថិតនៅលើភ្នំហិម៉ាឡៃយ៉ា នៅក្នុងរដ្ឋHimachal Pradesh ប្រទេសឥណ្ឌា។
ក្នុងនោះ មានមនុស្សតែ ៣៦ នាក់ប៉ុណ្ណោះដែលបានទៅទទួលការចាក់វ៉ាក់សាងនៅក្នុងភូមិ ដោយក្នុងភូមិមានអ្នកស្រុកជាង ២២០០ នាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្នកស្រុកនៅក្នុងភូមិ មានការស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំងនេះ អស់រយៈពេលជាច្រើនខែ ដោយសារតែក្រុមប្រឹក្សាភូមិដែលជាអាជ្ញាធរខាងសាសនា បានបិទផ្លូវជំរុញការបំផុសទឹកចិត្ត ដោយអះអាងថាព្រះអាទិទេពក្នុងតំបន់ដែលត្រូវបានគេស្គាល់ថា Jagadamani Rishi មិនបានយល់ព្រមនឹងការចាក់វ៉ាក់សាំងនោះឡើយ។
យោងតាមអ្នកភូមិ បានឱ្យដឹងថាវាត្រូវចំណាយពេលប្រហែល ៥ ខែធ្វើពិធីការបួងសួងនិងញត្តិសុំអាទិទេពដើម្បីបញ្ជូនការយល់ព្រមរបស់ខ្លួនទៅក្រុមប្រឹក្សាដើម្បីទទួលការចាក់វ៉ាក់សាំង ស្របពេលប្រទេសឥណ្ឌាកំពុងការប្រឈមនឹងចំនួននៃកូវីដ១៩ កំពុងកើនឡើង។
ទោះបីជាមានការអនុញ្ញាតពីអាទិទេពក៏ដោយមានតែប្រជាជនចំនួន ១,៨ ភាគរយនៃប្រជាជនក្នុងភូមិបានទទួលការចាក់វ៉ាក់សាំង ខណៈដែលអ្នកភូមិ បានអះអាងថាព្រះអាទិទេព Jagadamani Rishi បាននិយាយទៅកាន់ពួកគេដោយផ្ទាល់តាមរយៈស្ត្រីម្នាក់ដែលត្រូវបានព្រះអទិទេពនោះចូលសន្ធិត ពីរថ្ងៃមុន ជំរុំនៃការបោះជំរុំចាក់វ៉ាក់សាំង ថ្ងៃទី ២២ ខែឧសភា។ ដោយអ្នកភូមិជឿជាក់ថា អាទិទេពបានប្រាប់ពួកគេអោយចៀសពីវ៉ាក់សាំង ព្រោះព្រះពួកគេនឹងការពារភូមិតាមរយៈ អំណាចទេវភាព ។
អបិយជំនឿ ព័ត៌មានមិនត្រឹមត្រូវនិងភាពស្ទាក់ស្ទើរនៃការទទួលចាក់វ៉ាក់សាំង មិនត្រូវបានកំណត់ចំពោះភូមិMalana ទេ។ អ្នកជំនាញនិយាយថានិន្នាការនេះមានជាទូទៅនៅតាមតំបន់ជាច្រើននៃជនបទឥណ្ឌា។
ដោយឡែក រឿងមួយមិនគួរឱ្យជឿនោះគឺ នៅរដ្ឋ Maharashtra ភាគខាងលិចក្រុមកុលសម្ព័ន្ធនៅ Palghar ជឿថាពួកគេមិនអាចឆ្លងវីរុសកូវីដ១៩បានទេ ដោយសារពួកគេធ្វើការនៅក្រោមព្រះអាទិត្យ។
ចំណែកឯ សហគមន៍ Potraj នៅតំបន់ Western Ghats នៃប្រទេសឥណ្ឌាបាននិយាយថាព្រះរបស់ពួកគេគឺ Kadak Lakshmi បានប្រាប់ពួកគេថា ពួកគេមិនចាំបាច់ប្រើវ៉ាក់សាំង COVID ទេ៕
ប្រភព៖ Aljazeera
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]