ភ្នំពេញ៖ តារាសម្ដែង និងតារាចម្រៀងអ្នកនាង ឆៃ លីដាឡែន តែងតែធ្វើឲ្យមហាជនកោតសរសើរនូវស្នាដៃសិល្បៈរបស់នាង។ មិនតែប៉ុណ្ណោះ តារារូបនេះត្រូវបានគេដឹងថា ឈានជើងចូលវិថីសិល្បៈតាំងតែវ័យក្មេងមកម្ល៉េះ។ ម្យ៉ាងវិញទៀត នាងក៏ធ្លាប់បានបាត់មុខពីសិល្បៈមួយរយៈ តែពេលនេះនាងបានបង្ហាញមុខសារជាថ្មី និងកំពុងមានការងារច្រើនមិនចាញ់ពេលមុនឡើយ។
យ៉ាងណាមិញ បើក្រឡេកទៅមើលសម្រស់របស់អ្នកនាង ឆៃ លីដាឡែន ក្រោយមានកូនមួយរួច ឃើញថានាងនៅតែមានរូបសម្ផស្សស្រស់សោភា មុខមាត់នៅតែស្អាតមិនចាញ់កាលនៅក្មេងនោះទេ។ ថ្មីត្បិតតែតារារូបនេះអាយុកាន់តែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំក្ដី តែនាងនៅតែអាចថែរក្សាសម្រស់ឲ្យនៅក្មេងបានដដែល។ លើសពីនេះទៅទៀត គ្រប់រូបភាពដែលនាងបង្ហោះ តែងតែទទួលបានការសរសើរពីហ្វេនៗជានិច្ច។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពិតណាស់ ប្រិយមិត្តធ្លាប់តែបានឃើញមុខមាត់ និងសម្រស់អ្នកនាង ឆៃ លីដាឡែន ពេលចូលសិល្បៈដំបូង និងបច្ចុប្បន្ន តែងខ្លួនបែបឆើតឆាយ អមនូវភាពទាន់សម័យនោះ។ តែថ្មីនេះ តារារូបនេះបានទម្លាយរូបភាពមួយសន្លឹកកាលនៅក្មេង មើលទៅពិតជាប្លែកខុសគ្នាខ្លាំង ដោយសាររូបភាពនោះនាងមានសក់ខ្លី និងរូបរាងស្គមផងដែរ។ ក្រោយអ្នកគាំទ្របានឃើញរូបភាពមួយសន្លឹកនេះរួច ពួកគេពិតជាមានភាពភ្ញាក់ផ្អើល និងសរសើរពីសម្រស់កាលនៅក្មេងនាងគ្រប់គ្នា៕
សូមទស្សនារូបភាពខាងក្រោម៖






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]