រាជធានីភ្នំពេញ ៖ ពិតណាស់ អតីតបវរកញ្ញា នូ ទឹមស្រីនាថ ជាបេក្ខនារីដំបូង ដែលតំណាងមុខមាត់កម្ពុជា ក្នុងការចូលរួមប្រកួតសម្រស់ Miss Grand International (MGI) ដែលរូបនាង ត្រូវបានស្គាល់ថាជា ម្ចាស់ជ័យលាភី Khmer Supermodel ហើយក៏បានជ្រើសរើសឲ្យទៅប្រកួត ក្នុងកម្មវិធីនេះ ដែលបានប្រារព្ធឡើង នៅទឹកដីប្រទេសថៃ កាលពីឆ្នាំ ២០១៤។
បើទោះបីជា ពេលនោះ ជាលើកដំបូងក្តីតែ ផ្ទុយទៅវិញ រូបនាង បានឈ្នះពាន បវរកញ្ញាដែលមានប្រជាប្រិយភាពជាងគេ តាមរយៈការបោះឆ្នោត (Miss Popular Vote) តែដោយសារ ការគាំទ្រនៅពេលនោះ នៅមិនទាន់មានសំទុះដូចបច្ចុប្បន្ន ទើបធ្វើឲ្យ មនុស្សម្នា ហាក់មិនសូវចាប់អារម្មណ៍។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ ក្រោយឃើញវីដេអូនេះហើយ មហាជនហាក់សម្តែងអារម្មណ៍ភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែ នេះជាលើកដំបូង កម្ពុជាមិនធ្លាប់មានបទពិសោធន៍សោះ តែរូបនាង បែរជាធ្វើបានល្អដល់ថ្នាក់នេះ មិនតែប៉ុណ្ណោះ ការដើរម៉ូតលើឆាករបស់នាង លះនិងពោរពេញដោយភាពជឿជាក់ខ្លាំងណាស់ ជាមួយនឹងស្បែកជើងកែងខ្ពស់ក៏ពិតមែន តែការដើរហាក់បីដូចជាមិនញញើត ហើយដើរបានលឿនថែមទៀតផង៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]