រាជធានីភ្នំពេញ ៖  ពិតណាស់ អតីតបវរកញ្ញា Miss Grand Cambodia ២០១៤ អ្នកនាង នូ ទឹមស្រីនាថ បានសម្រេចចិត្តដកឃ្លាពី ការងារសិល្បៈ រួចដើរតាមក្តីស្រមៃ បំពេញការងារជាមន្ត្រីនគរបាលម្នាក់ ដែលបច្ចុប្បន្ននេះ មហាជននៅតែតាមដាន ចង់ដឹងឮពីជីវិតឯកជនរបស់រូបនាង ដូចពេលមុន។

យ៉ាងណាមិញ តាំងពីល្បីក្នុងវិថីសិល្បៈមក តារាស្រីរូបនេះ មិនធ្លាប់បើកបង្ហាញមុខមាត់គូស្នេហ៍ខ្លួនប៉ុន្មានឡើយ ផ្ទុយទៅវិញ ស្រាប់តែ បណ្តើរគ្នាចូលក្នុងរោងជ័យ កាលពីដើមខែកុម្ភៈ ឆ្នាំ២០២០ ធ្វើឲ្យមហាជនស្រឡាំងកាំង ភ្ញាក់ព្រឺតតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ តាំងពីរៀបការរួចមក តារាស្រីរូបនេះ ក៏ហាក់មិនសូវបើកបង្ហាញ ភាពផ្អែមល្អែមនឹងស្វាមីប៉ុន្មានឡើយ ជាក់ស្តែងលើបណ្តាញសង្គម មានតែការចែករំលែកការងារតែប៉ុណ្ណោះ ផ្ទុយទៅវិញ ស្រាប់តែពេលថ្មីៗនេះ រូបនាងបង្ហោះរូបភាពមួយសន្លឹក ធ្វើឲ្យហ្វេនៗនាំគ្នា អបអរសាទរយ៉ាងច្រើន ព្រោះពេលនេះ រូបនាងកំពុងទទួលដំណឹងល្អ ពពោះសមាជិកថ្មី ក្រោយរៀបការបាន២ឆ្នាំ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  អ្នកនាង នូ ទឹមស្រីនាថ
  អ្នកនាង នូ ទឹមស្រីនាថ
  អ្នកនាង នូ ទឹមស្រីនាថ
  អ្នកនាង នូ ទឹមស្រីនាថ និងស្វាមី
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នូ ទឹមស្រីនាថ