ភ្នំពេញ៖ បើនិយាយដល់ តារាចម្រៀង Original Song ដ៏ល្បីឈ្មោះ លោក ថេណា ជឿជាក់ថាអ្នកណាៗក៏ស្គាល់ដែរ ព្រោះតារាប្រុសរូបនេះ តែងតែចេញនូវបទចម្រៀងពីរោះៗ ស្ដាប់ហើយចាក់ដោតអារម្មណ៍យុវវ័យនាពេលបច្ចុប្បន្នស្ទើរគ្រប់គ្នា។ ប៉ុន្តែទន្ទឹមនឹងកំពុងទទួលបានកេរ្តិ៍ឈ្មោះល្បី ស្រាប់តែកាលពីអំឡុងពេលប៉ុន្មានខែមុន លោកក៏សម្រេចចិត្តឃ្លាតចេញពីសិល្បៈមួយរយៈ ធ្វើឲ្យហ្វេនៗនឹករឮកគ្រប់គ្នា។

ដោយឡែក ក្រោយការបាត់មុខពីសិល្បៈរាំច្រៀងអស់រយៈពេលមួយរយៈធំមកនេះ ពេលនេះដែរ ថេណា ក៏ចាប់ផ្ដើមវិលត្រឡប់មកបំបាត់ក្ដីនឹករឮកហ្វេនៗវិញហើយ។ ដោយមួយរយៈនេះ លោកក៏តែងតែមានសកម្មភាពថ្មីៗនៅលើបណ្ដាញសង្គមជាញឹកញាប់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ថ្មីនេះ តាមរយៈរូបភាពមួយចំនួនដែលលោកបានបង្ហោះលើបណ្ដាញសង្គម ពិតជាធ្វើឲ្យហ្វេនៗមានការចាប់អារម្មណ៍ និងសរសើរជាហូរហែ។ ដោយការបង្ហាញខ្លួនលើកនេះ ថេណា បែរជាស្លៀកសម្លៀកបំពាក់បែបរលុងៗ ខោជើងធំៗ អាវក៏ធំជាងខ្លួន ប៉ុន្តែក៏នៅតែមើលទៅសង្ហា និង Swag ដូចជាតារាកូរ៉េយ៉ាងដូច្នោះ៕

ទស្សនារូបភាពខាងក្រោម៖

ថេណា
ថេណា
រូបថ្មី ថេណា
រូបថ្មី ថេណា
រូបថ្មី ថេណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ថេណា