ភ្នំពេញ: តួអង្គគូស្នេហ៍ក្នុងរឿងដ៏មានឈ្មោះបោះសម្លេងក្នុងស្រទាប់មហាជន កញ្ញា ស៊ិន យូប៊ីន និងលោក ខាត់ វ៉ៃហាំង បានធ្វើឲ្យមហាជន និងប្រិយមិត្ត ជាពិសេសហ្វេនៗដែលជាអ្នកនិយមគាំទ្រ អ្នកទាំងពីរមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេលរូបថតគូស្នេហ៍ជាច្រើនសន្លឹករបស់តារាសម្តែងប្រុសស្រីកំពុងមានប្រជាប្រិយភាពខ្លាំងទាំងពីរនេះ បានបង្ហាញពីសកម្មភាពស្វីតៗ ដោយមានទាំងរូបដែលលោក វ៉ៃហាំងអោបកញ្ញាយូប៊ីន និងជួយផ្លុំសក់ ព្រមទាំងរូបថតជាច្រើនសន្លឹកផ្សេងទៀតបង្ហាញពីភាពរ៉ូមែនតិចរវាងអ្នកទាំងពីរផ្ទាល់តែម្តង។

សូមរំលឹកផងដែលថា ក្រោយជោគជ័យខ្លាំងនៅក្នុងវិស័យសិល្ប: ក្រោយអ្នកទាំងពីរបានចាប់ដៃគ្នាចូលរួមសម្តែងជាតួអង្គឯកនៅក្នុងខ្សែភាពយន្តខ្នាតធំ និងខ្លីជាច្រើនរឿងមក ជារឿយៗគេតែងឃើញអ្នកទាំងពីរបង្ហាញរូបថតផ្អែមល្អែមបែបស្វីតៗ រហូតមានហ្វេនៗមួយចំនួនឆ្ងល់អំពីទំនាក់ទំនងពិតរបស់អ្នកទាំងពីរ ខណ:សាមីខ្លួនទាំងកញ្ញា យូប៊ីន និងលោក វ៉ៃ ហាំង នៅមិនទាន់បញ្ជាក់ពីទំនាក់ទំនងគូស្នេហ៍ពិតប្រាកដនៅឡើយទេ៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចង់ដឹងថាតើអ្នកទាំងពីរ ស្វីតដល់កម្រិតណានោះ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

ប្រភពរូបភាព: G_Rise Media 

  កញ្ញា ស៊ិន យូប៊ីន និងលោក ខាត់ វ៉ៃហាំង
  កញ្ញា ស៊ិន យូប៊ីន និងលោក ខាត់ វ៉ៃហាំង
  កញ្ញា ស៊ិន យូប៊ីន និងលោក ខាត់ វ៉ៃហាំង
  កញ្ញា ស៊ិន យូប៊ីន និងលោក ខាត់ វ៉ៃហាំង
  កញ្ញា ស៊ិន យូប៊ីន និងលោក ខាត់ វ៉ៃហាំង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាត់ វ៉ៃហាំង