ភ្នំពេញ៖ តារាសម្ដែងជើងចាស់សាច់ចាំលោក សាវិន ហ្វីលីព បច្ចុប្បន្ននៅតែបន្តអាជីពសិល្បៈ ហើយនៅតែទទួលបានគាំទ្រពីទស្សនិកជន មិនថាចាស់ក្មេងឡើយ។ ពិតណាស់ គ្រប់រឿងដែលតារាប្រុសរូបនេះសម្ដែងតែងតែមានភាពល្បីល្បាញជានិច្ច ចំណែកថ្វីដៃនៃការសម្ដែងក៏ល្អឥតខ្ចោះ អាចឲ្យក្មេងជំនាន់ក្រោយរៀនតាមបានផងដែរ។

បើក្រឡេកទៅមើលជីវិតឯកជនរបស់លោក សាវិន ហ្វីលីពវិញ ឃើញថាតារារូបនេះកំពុងកសាងជីវិតគ្រួសារយ៉ាងមានសុភមង្គល។ ម្យ៉ាងវិញទៀត បើទោះបីបច្ចុប្បន្នវ័យកាន់តែជ្រេ តែក្ដីស្រលាញ់លោកនៅតែផ្ដល់ឲ្យភារិយាជាទីស្រលាញ់ជានិច្ច។ លើសពីនេះទៅទៀត គ្រប់សកម្មភាព និងរូបថតបង្ហោះលើបណ្ដាញសង្គម តារារូបនេះតែងតែថតជាមួយភរិយាបង្ហាញពីស្នាមញញឹមយ៉ាងកក់ក្ដៅតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ថ្មីៗនេះលោក សាវិន ហ្វីលីព បានបង្ហាញសកម្មភាពខ្លះៗជាមួយភរិយានៅថីចម្ការ ប្រើជីវិតយ៉ាងសាមញ្ញតែម្ដង។ បើមើលតាមរូបភាព តារារូបនេះបានបង្ហាញអារម្មណ៍យ៉ាងរីករាយ ខណៈបាននៅដីចម្ការឃ្លាតឆ្ងាយពីទីក្រុងយ៉ាងដូច្នេះ។ ក្នុងនោះដែរ ទោះបីតារាសម្ដែងជើងចាស់រូបនេះរវល់នឹងការងារយ៉ាងណាក្ដី ក៏លោកនៅមិនភ្លេចផ្ដល់ក្ដីសុខឲ្យខ្លួនឯង និងតួនាទីជាស្វាមីល្អសម្រាប់ប្រពន្ធ ជាពិសេសជាឪពុកល្អសម្រាប់កូនៗផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

  លោក សាវិន ហ្វីលីព 
  លោក សាវិន ហ្វីលីព និងភរិយា
  លោក សាវិន ហ្វីលីព 
  ភរិយាលោក សាវិន ហ្វីលីព 
  លោក សាវិន ហ្វីលីព និងភរិយា
  លោក សាវិន ហ្វីលីព 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាវិន ហ្វីលីព