ភ្នំពេញ៖ បើនិយាយដល់តារាស្រីដែលនិយមតែងខ្លួនប្លែកៗបែបហ្វេស៊ិន ជឿជាក់ថាប្រិយមិត្តច្បាស់ជានឹកដល់កញ្ញា ទេព បូព្រឹក្ស មុនគេ។ ពិតណាស់តារាចម្រៀងស្រីរូបនេះ តែងតែមានអ្វីដែលថ្មីៗចែកជូនដល់ហ្វេនជានិច្ច ជាពិសេសស្ទាយ៍តុបតែងខ្លួនតែម្ដង។ មិនតែប៉ុណ្ណោះ គ្រប់ឈុតសម្លៀកបំពាក់របស់នាង សុទ្ធសឹងតែច្នៃឡើងខុសពីគេតែម្ដង។

ជាមួយគ្នានេះដែរ បើទោះបីមួយរយៈចុងក្រោយនេះ ការងារសិល្បៈ ហាក់មិនសូវមមាញឹកដូចប៉ុន្មានឆ្នាំមុនក៏ពិតមែន តែកញ្ញា ទេព បូព្រឹក្ស នៅតែបញ្ចេញបទថ្មីសម្រាប់បំពេរអាម្មណ៍ហ្វេនផងដែរ។ ម្យ៉ាងវិញទៀត គ្រប់បទចម្រៀងថ្មីរបស់នាង ទោះមិនទាន់ថតជា MV តែគ្រប់រូបCoverក្នុងបទនីមួយៗតែងតែដាក់រូបភាពលេងខ្លួនជាមួយស្ទាយ៍ថ្មីមានមួយគ្មានពីរតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង គេដឹងថាកញ្ញា ទេព បូព្រឹក្ស មិនសូវលេងខ្លួនស្លៀកសម្លៀកបំពាក់ឲ្យអ្នកគាំទ្រស៊ាំភ្នែកម្ដងណាឡើយ ជាពិសេសរូបភាពថ្មីជាច្រើនសន្លឹកដែលនាងទើបបង្ហោះនេះតែម្ដង។ ដោយតារារូបនេះបានតែងខ្លួនស្លៀកនូវឈុតមានពណ៌ចម្រុះ ពាក់សក់ខ្លីពណ៌ខៀវស្រាល និងផាត់មុខគូរមុខលាយពណ៌គ្នាដូចទង់ជាតិតំណាងអ្នកស្រលាញ់ភេទដូចគ្នាផងដែរ។ បើនិយាយជារួមមកវិញ រូបភាពថ្មីជាច្រើនសន្លឹកនេះ នាងពិតជាស្រស់ស្អាត ឆើតឆាយ គួរឲ្យចាប់អារម្មណ៍ខ្លាំង ខណៈនាងលេងខ្លួនយ៉ាងដូច្នេះ៕

សូមទស្សនារូបភាពខាងក្រោម៖ 

  កញ្ញា ទេព បូព្រឹក្ស
  កញ្ញា ទេព បូព្រឹក្ស
  កញ្ញា ទេព បូព្រឹក្ស
  កញ្ញា ទេព បូព្រឹក្ស
  កញ្ញា ទេព បូព្រឹក្ស
  កញ្ញា ទេព បូព្រឹក្ស
កញ្ញា ទេព បូព្រឹក្ស 
  កញ្ញា ទេព បូព្រឹក្ស
  កញ្ញា ទេព បូព្រឹក្ស
  កញ្ញា ទេព បូព្រឹក្ស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស