រាជធានីភ្នំពេញ ៖ ពិតណាស់ ក្រោយពេល អ្នកម្តាយលាចាកលោកទៅ តារាចម្រៀង ឆន សុវណ្ណរាជ មើលទៅហាក់បីដូចជា មិនទាន់ស្រលះក្នុងចិត្តនៅឡើយ ធម្មតាទេ មនុស្សដែលធ្លាប់ស្រលាញ់ ធ្លាប់នឹកបែរជា ភ្លាមៗទៅមិនត្រលប់ ។

បន្ទាប់ពី លាចាកសិក្ខាបទ ក្រោយពេលបានបំបួសមុខភ្លើងជូនអ្នកម្តាយហើយនោះ ពេលនេះ ហ្វេនៗតែងឃើញ រូបលោក ជាញឹកញាប់តែងទៅ ដើរលេងរំសាយអារម្មណ៍ ជាពិសេស នៅក្នុងព្រៃនិង ទីកន្លែងស្ងប់ស្ងាត់ផ្សេងទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ ថ្មីៗនេះ រូបលោកស្រាប់តែ បង្ហោះរូបភាពនៅក្បែរឆ្នេរសមុទ្រ ជាមួយនឹងការតុបតែងស្ទាយ៍Swag លើសពីនេះទៅទៀត គួបផ្សំសក់ដែលទើបនឹង ដុះបែបនេះ ធ្វើឲ្យ តារាចម្រៀង ឆន សុវណ្ណរាជ ស្រដៀងកឺកឺតែម្តង មើលមួយភ្លែត សឹងតែមិនស្គាល់ សង្ហាញាក់តែម្តង ហ្វេនៗឃើញហើយ លាន់មាត់ប្លែកភ្នែកសាហាវ ព្រោះ ស្ទាយ៍ដូច្នេះ កម្រឃើញណាស់៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  តារាចម្រៀង ឆន សុវណ្ណរាជ
  តារាចម្រៀង ឆន សុវណ្ណរាជ
  តារាចម្រៀង ឆន សុវណ្ណរាជ
  តារាចម្រៀង ឆន សុវណ្ណរាជ
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆន សុវណ្ណរាជ