ភ្នំពេញ៖ អាចនិយាយបានថា ពិធីការិនីកញ្ញា Jimmy meng (ជីមមី) គឺជាតារាស្រីមួយរូប កំពុងមានប្រជាប្រិយភាពខ្លាំងនៅក្នុងសង្គមសិល្បៈនាពេលបច្ចុប្បន្ននេះ ដោយសារតែនាងមានសមត្ថភាពសិល្បៈពូកែ ហើយថែមទៀតទាំងមានសម្រស់ស្រស់ស្អាត រាងតូចស្រឡូន នរណាក៏ប្រាថ្នាចង់បានដូចនាងផងដែរ។  

លើសពីនេះ បើងាកមកចាប់អារម្មណ៍ពីស្ទាយ៍តែងខ្លួនប្រចាំថ្ងៃរបស់ ជីមមី វិញយើងឃើញថា នាងក៏និយមលេងខ្លួនហាយសូ ទាន់សម័យ និងប្លែកភ្នែកមិនចាញ់តារាដទៃប៉ុន្មាននោះដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស តាមរយៈស្ទាយ៍តែងខ្លួនថ្មីមួយដែលនាងទើបតែបានបង្ហាញនៅលើបណ្ដាញសង្គមថ្មីៗនេះ ក៏ទទួលបានការចាប់អារម្មណ៍ និងការសរសើរជាច្រើនពីហ្វេនៗផងដែរ។ ដោយក្នុងនោះ នាងបានតុបតែងខ្លួន ផាត់មុខខ្យូតៗ ធ្វើម៉ូតសក់រួញៗប៉ោងៗ ជាមួយនឹងកាយវិការដ៏ក្រម៉ិចក្រមើមរបស់នាងថែមទៀតនោះ មើលទៅ ជីមមី ពិតជាស្អាតប្រៀបដូចកូនតុក្កតាយ៉ាងដូច្នោះ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពវីដេអូខាងក្រោម៖

ជីមមី
ជីមមី
ជីមមី
រូបពីក្នុងវីដេអូ ជីមមី
វីដេអូ ជីមមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

Jimmy meng