រាជធានីភ្នំពេញ ៖ ពិតណាស់ បច្ចុប្បន្ននេះ មហាជនកត់សម្គាល់ឃើញ ពិធីការិនី ឌួង ហ្សូរីដា ហាក់បីដូចជា ឃ្លាតឆ្ងាយពីរង្វង់ការងារសិល្បៈច្រើន ដោយក្នុងនោះ រូបនាងបានងាកត្រលប់ទៅ បន្ថែមកម្លាំងក្នុងការងាររកស៊ីវិញម្តង។

ក្នុងនាមជា កូនស្រីច្បងក្នុងគ្រួសារ និងត្រូវរ៉ាប់រង ការចិញ្ចឹមបីបាច់មើលថែអ្នកម៉ែ ដែលកំពុងមានជំងឺត្រូវការ ថ្លៃព្យបាលច្រើននោះ ពិធីការិនីស្រីមួយនេះ ពិតជា មមាញឹកខ្លាំងណាស់ ជាមួយនឹងការរកស៊ី ដែលមួយរយៈនេះ មិនសូវជា បានឃើញ តារាស្រីរូបនេះ បង្ហោះរូបថតដើរលេងកម្សាន្ត ទៅណាឲ្យធំដុំឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែយ៉ាងណាក្តី ថ្មីៗនេះ តារាស្រីរូបនេះ បានទម្លាយរូបថតប៉ុន្មានសន្លឹកជាមួយនឹង ទេសភាពសែនត្រជាក់ភ្នែក ជាមួយនឹង រៀបចំតុបតែងខ្លួន សែនសាមញ្ញ ត្រឹមតែអាវជើងដៃខ្លីស និងខោខៅប៊ូយជើងវែង ប៉ុន្តែស្រស់ស្អាត យកទៅណាមិនអស់ លើសពីនេះទៅទៀត ការលេងស្ទាយ៍ដូច្នេះ ទើបដឹងថា ឌួង ហ្សូរីដា ជ្រេតែអាយុទេ តែរាងរូវនៅ អាចធ្វើឲ្យក្មេងស្រីៗមួយចំនួនសុំខ្មាស់ បើនិយាយពីស្បែកវិញ គឺរលោង គ្មានស្នាមជ្រៀវជ្រួញឡើយ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  កញ្ញា ឌួង ហ្សូរីដា
  កញ្ញា ឌួង ហ្សូរីដា
  កញ្ញា ឌួង ហ្សូរីដា
  កញ្ញា ឌួង ហ្សូរីដា
  កញ្ញា ឌួង ហ្សូរីដា
  កញ្ញា ឌួង ហ្សូរីដា
  កញ្ញា ឌួង ហ្សូរីដា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឌួង ហ្សូរីដា