បាត់ដំបង៖ តារាចម្រៀងសម្លេងផ្អែមស្រទន់លោក ម៉ុង ម៉ានិត តែងតែធ្វើឲ្យអ្នកគាំទ្រពេញចិត្តជាមួយស្នាដៃតែងនិពន្ធបទភ្លេងជានិច្ច។ ជាពិសេសរាល់បទចម្រៀងនីមួយដែលលោកបានច្រៀងសុទ្ធសឹងតែពីរោះ និងទទួលបានការគាំទ្រច្រើនពីមិត្តៗយុវវ័យ។ ពិតណាស់ បើទោះបីពេលនេះលោកហាក់ស្ងាត់លើវិស័យចម្រៀង ងាកទៅតែងពន្ធសៀវភៅ តែប្រជាប្រិយភាពតារារូបនេះ នៅតែថេរមិនធ្លាក់ចុះឡើយ។
ក្រៅពីមានទេពកោសល្យតែងនិពន្ធបទភ្លេង និងសៀវភៅ ក្រឡេកទៅមើលរូបសម្បត្តិលោក ម៉ានិត វិញម្ដង គេសង្កេតឃើញរូបរាងតារារូបនេះបច្ចុប្បន្នស្អាតសង្ហាខ្លាំង។ មិនតែប៉ុណ្ណោះ ប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញ តារារូបនេះកាន់តែពូកែតុបតែងខ្លួន ហើយអាចជ្រើសរើសសម្លៀកបំពាក់សាកសមនឹងដងខ្លួនតែម្ដង។ ម្យ៉ាងទោះស្លៀកខោអាវសាមញ្ញ ក៏មើលទៅស្អាតគួរឲ្យចាប់អារម្មណ៍ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ប្រិយមិត្តធ្លាប់តែឃើញលោក ម៉ានិត តែងខ្លួនបែបយុវវ័យសម័យថ្មី តែបើងាកទៅមើលរូបភាពថ្មីប៉ុន្មានសន្លឹកដែរតារារូបនេះស្លៀកឈុតបុរាណ លាយសម័យបែបនេះទៅ ពិតជាប្លែកភ្នែកណាស់។ ក្នុងនោះដែរ ការរៀបចំខ្លួនរបស់តារាចម្រៀងរូបនេះ គឺស្លៀកតាមបែបសម័យពីដើមផងដែរ។ តួយ៉ាង បន្ទាប់ពីតារារូបនេះបង្ហោះរូបនេះមិនបានប៉ុន្មាននាទីផង ក៏ត្រូវបានហ្វេនសរសើរថាសង្ហាគ្រប់ៗគ្នាតែម្ដង៕
សូមទស្សនារូបភាពខាងក្រោម៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]