ភ្នំពេញ៖ ជាទូទៅ បើនិយាយដល់ម្ដាយនឹងកូននៅក្នុងជីវិតពិតមិនមែនក្នុងរឿងកុន មានកូនៗជាច្រើន មិនសូវហ៊ានបង្ហាញក្ដីស្រលាញ់ និងភាពស្និទ្ធស្នាលទៅកាន់ម្ដាយប៉ុន្មានឡើយ។ មិនតែប៉ុណ្ណោះ ក្រោយពេលកូនៗធំដឹងក្ដី មានការងាររៀងៗខ្លួន ក៏មិនសូវមានពេលវេលាសម្រាប់ម្ដាយផងដែរ។ ម្យ៉ាងវិញទៀត ការធ្វើល្អទៅកាន់អ្នកមានគុណ ជារឿងមួយដែលកូនៗទាំងអស់គួរធ្វើ ទោះមិនមែនជាថ្ងៃបុណ្យទានធំៗក៏ដោយ។
ពិតណាស់ បើក្រឡេកទៅមើលតារាខ្មែរវិញ គេតែងតែឃើញសិល្បករ សិល្បការិនីជាច្រើន បង្ហាញសកម្មភាពរស់នៅជាមួយអ្នកមានគុណយ៉ាងមានក្ដីសុខ គួរឲ្យសរសើរ។ លើសពីនេះទៅទៀត ពេលទៅធ្វើការ ឬទៅថតម្ដងៗ តែងតែមានអ្នកម្ដាយតាមមើលថែ និងយកទុកដាក់ជានិច្ច។ ក្រៅពីបង្ហាញភាពស្និទ្ធស្នាល គេក៏ឃើញតារាទាំងនេះ បង្ហាញសកម្មភាពខ្លះៗ ដូចជាការថតវីដេអូខ្លីៗ ឲ្យហ្វេនបានឃើញទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង គេអាចនិយាយបានថា កាលដែលតារាខ្មែរបង្ហាញសកម្មភាពល្អៗបែបនេះជាមួយម្ដាយ ជាគំរូមួយសម្រាប់ក្មេងៗជំនាន់ក្រោយរៀនតាមផងដែរ។ ហើយតារាខ្មែរ ដែលមានភាពស្និទ្ធស្នាលជាមួយម្ដាយខ្លាំងបំផុតនោះមានដូចជា៖
១៖ កញ្ញា សុភ័ក្រ កុសុម៉ា
ពិតណាស់ កញ្ញា សុភ័ក្រ កុសុម៉ា ត្រូវបានគេដឹងថា ជាតារាស្រីដែលទទួលបានប្រជាប្រិយភាពខ្លាំង ហើយគ្រប់ពេលគេតែងតែឃើញនាងបង្ហាញសកម្មភាពល្អៗជាមួយអ្នកម្ដាយជានិច្ច។ បើទោះបីបច្ចុប្បន្ន តារារូបនេះទើបទិញផ្ទះថ្មីរស់នៅបែកពីម្ដាយ តែនាងនៅតែទៅជួបម្ដាយ និងបង្ហាញក្ដីស្រលាញ់ជូនម្ដាយមិនចាញ់ពេលមុនឡើយ។
២៖ នាយ ព្រែក
ពិធីករ នាយ ព្រែក ត្រូវបានគេស្គាល់ថាជាកូនប្រុសពៅតារាកំប្លែងជើងចាស់ យាយ យ៉យ ដោយម្ដាយកូនទាំងពីរូបនេះ តែងតែបង្ហាញភាពស្និទ្ធជាមួយគ្នាស្ទើរតែគ្រប់ពេល។ ដោយសកម្មភាពអ្នកទាំងពីរ បានធ្វើឲ្យហ្វេនមួយចំនួន លួចច្រណែននឹងម្ដាយកូនមួយគូនេះគ្រប់គ្នា។
៣៖ កញ្ញា រ៉េត ស៊ូហ្សាណា
កញ្ញ រ៉េត ស៊ូហ្សាណា ជាតារាចម្រៀងស្រីវ័យក្មេងដែលទទួលបានប្រជាប្រិយភាពខ្លាំង ក្រោយជោគជ័យលើវិស័យសិល្បៈ នាងមានការងារច្រើនជាងមុន។ ម្យ៉ាងគ្រប់ពេលនាងចេញទៅថត តារារូបនេះតែងតែមានម្ដាយជូនទៅថត ហើយបង្ហាញភាពស្និទ្ធស្នាលមិនចាញ់តារាទាំងពីរខាងលើប៉ុន្មានឡើយ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]