តារាកម្សាន្ត: មហាជន និងពុកម៉ែ បងប្អូន ច្បាស់ណាស់ប្រាកដជាបានស្គាល់ តារាសម្តែងដ៏ល្បីមួយរូបគឺអ្នកនាង ម៉ាក់ សែនសូនីតា ឬតូតា ដែលក្រោយពីបានរៀបអាពាហ៍ពិពាហ៍ជាមួយឧត្តមស្វាមី និងទទួលបានកូនប្រុសដ៏ស្រស់សង្ហាមួយរូបរួចមក តារាសម្តែងរូបនេះតែងតែបើកបង្ហាញឲ្យហ្វេនៗដែលជាអ្នកគាំទ្របានឃើញ និងដឹងជារឿយៗ ពីជីវិតដ៏សែនមានន័យ ប្រកបដោយសុភមង្គល ជាមួយស្វាមីដែលសែនយល់ចិត្តផ្ទាល់តែម្តង។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ អ្នកនាង តូតា បានធ្វើឲ្យមហាជន និងអ្នកគាំទ្រទ្រាំមិនសរសើរមិនបាន បន្ទាប់ពីអ្នកនាង បានធ្វើការ surprises ស្វាមី ដោយបានទិញរថយន្តម៉ាក Toyota ពីរបាំង ជាកាដូសម្រាប់ស្វាមី ដើម្បីសម្រួលការងារនៅពេលមានធុរ:ចុះខេត្តម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមរំលឹកផងដែលថា កាលពីពេលក​ន្លងទៅ អ្នកនាងម៉ាក់សែនសូនីតា ក៏ទទួលបានកាដូរពីស្វាមីផងដែល ដោយស្វាមីរបស់អ្នកនាងបានទិញរថយន្តស៊េរីទំនើបម៉ាក CadillacEscalade2021 ជាកាដូសម្រាប់អ្នកនាងផងដែរ៕

ចង់ជ្រាបឲ្យបានកាន់តែលម្អិតជាងនេះទៅទៀតនោះ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

  អ្នកនាង ម៉ាក់ សែនសូនីតា និងស្វាមី
  អ្នកនាង ម៉ាក់ សែនសូនីតា និងស្វាមី
  អ្នកនាង ម៉ាក់ សែនសូនីតា និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ាក សែនសូនីតា