ភ្នំពេញ៖ តារាចម្រៀងស្រី ក៏ដូចជាកូនស្រីសំណព្វចិត្តរបស់តារាចម្រៀងប្រុសជើងចាស់ លោក ហួរ ឡាវី កញ្ញា វី ឌីណែត ដែលនាងជាកូនស្រីតែមួយគត់ ដែលតតំណែងឈាមជ័រជាអ្នកសិល្បៈ ពីលោកឪពុក ហើយបច្ចុប្បន្ននេះ នាងកំពុងតែជ្រកក្រោមផលិតកម្ម រស្មីហង្សមាស និងទទួលបានការគាំទ្រច្រើនមិនធម្មតា ពីសំណាក់ប្រិយមិត្តទស្សនិកជន។
យ៉ាងណាមិញ កញ្ញា វី ឌីណែត តារាចម្រៀងសម័យសម្បូរទៅដោយបទមនោសញ្ចេតនារូបនេះ មិនត្រឹមតែមានទឹកដមសម្លេងពិរោះក្រអួនក្រអៅតែប៉ុណ្ណោះនោះទេ ប៉ុន្តែនាងថែមទាំងអាចរាំបានយ៉ាងល្អ និងនិយមចូលចិត្តលេងម៉ូតសម្លៀកប្លែកៗទាក់ទាញ រាល់ពេលឡើងឆាកម្តងៗផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ថ្មីៗនេះ តាមរយៈគណនីហ្វេសប៊ុករបស់ កញ្ញា វី ឌីណែត តែងតែបង្ហោះនូវរូបភាព ជាច្រើនសន្លឹកបង្ហាញពីសកម្មភាពប្រចាំថ្ងៃ និងបង្អួតពីសម្រស់ដ៏ស្អាតរបស់នាង។ ក្នុងនោះដែរ គេសង្កេតឃើញថា ឌីណែត មានការផ្លាស់ប្ដូរស្ទាយ៍Makeup បែបតួរកាច រហូតដល់នាងបានធ្វើឲ្យមហាជន មើលសឹងតែមិនស្គាល់ ដោយសារតែមានការលេងខ្លួនផ្លាស់ប្តូរការផាត់មុខ ស្ទាយ៍សក់សឹងតែ៣៦០ដឺក្រេ ដោយអ្នកគាំទ្រច្រើនតែឃើញតារាស្រីរូបនេះតែងមុខបែបសាមញ្ញៗ តែទោះជាយ៉ាងណា ទស្សនិកជនក៏នៅតែមានការសរសើរលើសម្រស់តារារូបនេះជាហូរហែផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]