សហរដ្ឋអាមេរិក៖ បច្ចុប្បន្ននេះ បើសង្កេតមកមើលពីជីវិតឯកជនរបស់ពិធីការនីដ៏ឆ្នើម អ្នកនាង កែវ ចាន់និមល ជាមួយនិងគ្រួសារ យើងឃើញថាប្ដីប្រពន្ធមួយគូនេះ កំពុងតែសាងភាពផ្អែមល្ហែមជាមួយគ្នា ពីមួយថ្ងៃទៅមួយថ្ងៃ យ៉ាងមានក្ដីសុខ និងធ្វើឲ្យហ្វេនៗលាន់មាត់សរសើរជាញឹកញាប់សឹងគ្រប់គ្នា។
ជាក់ស្ដែងថ្មីៗនេះ កែវ ចាន់និមល ទើបតែបានបង្ហោះរូបថតជុំគ្នាជាច្រើនសន្លឹក នៅលើបណ្ដាញសង្គម ជាមួយស្វាមី និងកូនស្រីរបស់នាង ក្នុងដំណើរកម្សាន្ត នៅឯសហរដ្ឋអាមរិកពោរពេញដោយភាពរីករាយក្តីសុខខ្លាំងតែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស ដោយក្នុងនោះ កែវ ចាន់និមល ព្រមទាំងស្វាមីនិងកូន បានបង្ហាញកាយវិការ បញ្ចេញស្នាមញញឹមពោរពេញដោយក្ដីស្រលាញ់ បង្កើតអនុស្សាវរីយ៍ល្អៗ ឲ្យគ្នាទៅវិញទៅមកយ៉ាងស្និទ្ធស្នាល មើលទៅគ្រប់កាយវិការ គ្រប់សកម្មភាពរបស់ពួកគេ ពិតជាមានសុភមង្គលខ្លាំងមែនទែន ទោះជាយ៉ាងណាក្តី ក្នុងការចំណាយពេលលើទឹកដីសហរដ្ឋអាមេរិចលើកនេះ អ្នកនាង កែវ ចាន់និមល មិនបានបញ្ជាក់ថានាងត្រូវចំណាយពេលប៉ុន្មានថ្ងៃ ដើម្បីដំណើរកម្សាន្តលើកនេះទេ៕
សូមទស្សនារូបភាពខាក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]