សុខភាព​មាត់​ធ្មេញ អាច​ជាភ្នាក់​ងារ​ចង្អុល​សំខាន់​មួយ​ប្រាប់​ពី​សុខភាព​ទូទៅ សុខុមាលភាព​ និង​គុណភាព​ជីវិត​របស់​យើង។ សុខភាព​ទូទៅ​ក៏​អាច​មាន​ទំនាក់​ទំនង​ជាមួយ​មាត់​ធ្មេញ ព្រោះ​សុខភាព​មាត់​ធ្មេញ​ក៏​ជា​ចំណែក​បង្ក​ជា​ជំងឺ​មួយ​ចំនួន​​លើ​រាងកាយ​យើង​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អង្គការ​សុខភាព​ពិភពលោក (WHO)។

តើ​លក្ខខណ្ឌ​សុខភាព​បែប​ណា​ខ្លះ​ពាក់​ព័ន្ធ​នឹង​សុខភាព​មាត់?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សុខភាព​មាត់​របស់​យើង អាច​រួម​ចំណែក​ដល់​ជំងឺ និង​ស្ថានភាព​សុខភាព​ផ្សេង​ៗ​រួម​មាន៖

  • ជំងឺ​រលាក​ស្រោម​បេះដូង៖ ការ​បង្ក​រោគ​នៃ​ស្រទាប់​ខាង​ក្នុង​បេះដូង ឬ​សន្ទះ​បិទ​បើកកើត​ឡើង​ជា​ធម្មតា​នៅ​ពេល​បាក់តេរី ឬ​មេរោគ​ពី​ផ្នែក​ផ្សេង​ទៀត​នៃ​រាងកាយ​របស់​យើង​ដូច​ជា មាត់ ដែល​រាលដាល​តាម​ចរន្ត​ឈាម និង​ភ្ជាប់​ទៅ​នឹង​​តំបន់​មួយ​ចំនួន​ក្នុង​បេះ​ដូង។
  • ជំងឺ​សរសៃ​ឈាម​បេះដូង៖ ទោះបីជា​ទំនាក់​ទំនង​រវាង​សុខភាព​មាត់​ធ្មេញ និង​ជំងឺ​នេះ​មិន​ទាន់​យល់​ច្បាស់​ពេល​លេញ​ក៏​ដោយ ក៏​ការ​ស្រាវជ្រាវ​មួយ​ចំនួន​បាន​បង្ហាញ​ថា ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះ​ដូង និង​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល​អាច​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ការ​រលាក និង​ឆ្លង​មេរោគ​មេរោគ​បង្ក​ឡើង​ដោយ​បាក់តេរី​ក្នុង​មាត់។​
  • បញ្ហា​មុន និង​ក្រោយ​សម្រាល៖ ជំងឺ​អញ្ចាញ​ធ្មេញ ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​បញ្ហា​កូន​កើត​មុន​ខែ និង​កូន​ទម្ងន់​មិន​គ្រប់​ស្តង់ដារ។
  • ជំងឺ​រលាក​សួត៖ បាក់តេរី​មួយ​ចំនួន​ដែល​មាន​នៅ​ក្នុង​មាត់ អាច​ធ្លាក់​ចូល​ទៅ​ក្នុង​សួត បណ្ដាល​ឲ្យ​កើត​ជា​ជំងឺ​រលាក​សួត ឬ​ជំងឺ​ផ្លូវ​ដង្ហើម​ផ្សេងៗ។

បន្ថែម​ពី​លើ​នេះ ស្ថានភាព​សុខភាព​មួយ​ចំនួន​ទៀត​ក៏​អាច​ប៉ះពាល់​ទៅ​ដល់​សុខភាព​មាត់​ធ្មេញ​យើង​ដែរ​ដូចជា ជំងឺ​ទឹកនោមផ្អែម ជំងឺ​អេដស៍ និង​ជំងឺ​ពុក​ឆ្អឹង​ជាដើម។

តិចនិក​ការពារ​សុខភាព​មាត់​ធ្មេញ​បាន​ល្អ

ដើម្បី​ការពារ​សុខភាព​មាត់​ធ្មេញ​យើង​ឲ្យ​បាន​ល្អ មិន​ត្រូវ​រំលង​ទម្លាប់​ថែទាំ​មាត់​ធ្មេញ​ដូច​ខាង​ក្រោម​នេះ​ទេ​រួម​មាន៖

-ដុស​ធ្មេញ​យ៉ាង​តិច២ដង/ថ្ងៃ ជាមួយ​ច្រាស់​ស្ដើង ទន់​ល្មម និង​ថ្នាំ​ដុស​ធ្មេញ​ផ្ទុក​ជាតិ ​flouride
-សម្អាត​កាក​សំណល់​ក្នុង​ធ្មេញ​ជាមួយ​សរសៃ​អំបោះ​ជា​ប្រចាំ
-ប្រើ​ទឹក​ខ្ពុរ​មាត់​ក្រោយ​សម្អាត​កាក​សំណល់​រួច
-ញ៉ាំ​របប​អាហារ​ត្រឹមត្រូវ និង​កាត់​បន្ថយ​អាហារ​ផ្អែម
-ផ្លាស់ប្ដូរ​ច្រាស់​ដុស​ធ្មេញ​១ដង/៣ខែ
-ចៀស​វាង​ការ​ជក់​បារី
-ណាត់​ជួប​គ្រូពេទ្យ និង​ពិនិត្យ​មាត់​ធ្មេញ​ឲ្យ​បាន​ទៀងទាត់។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]