ភ្នំពេញ៖ ដូចដែរ ប្រិយមិត្តអ្នកគាំទ្របានស្គាល់ក៏ដូចជាបានដឹងច្បាស់ហើយពី តារាសម្តែងស្រីវ័យក្មេងសាច់សរខ្ចីទ្រលុកទ្រលន់ កញ្ញា អៀ ម៉េងលិ ដែរតែងតែបានបង្ហោះរូបភាពជាមួយគូស្នេហ៍ ជារឿយៗ ដែលបង្ហាញពីភាពស្អិតរមួតនិង តែងបង្ហាញពីទំនាក់ទំនាក់ស្នេហាពួកគេទាំងពីរយ៉ាងមានក្តីសុខ អស់រយៈកាល៣ឆ្នាំកន្លងរួចមក។
ដោយឡែក តារាស្រីរូបនេះ ក៏បានបង្ហាញសកម្មភាពផ្អែមល្ហែមខ្លះ លាយឡំនឹងការឈ្លោះទាស់ទែងគ្នាខ្លះ ជាមួយនឹងសង្សារ ដោយយើងអាចឃើញតាមរយៈរូបភាពពួកគេទាំងពីរដែលតែងតែបង្ហាញឲ្យមហាជន ឃើញកន្លងមក ធ្វើឲ្យគ្រប់គ្នាសរសើរមិនដាច់ពីមាត់ ពីទំនាក់ទំនងរបស់ពួកគេ ដែលអាចនៅបាន មកទល់ពេលនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ មុននេះបន្តិច បែរជាមានរឿងគួរឲ្យភ្ញាក់ផ្អើលដល់ហ្វេនៗជាអ្នកគាំទ្ររបស់តារាស្រីរូបនេះជាខ្លាំង ដោយ កញ្ញា បានប្រកាសនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាងថាខ្លួនបានបែកបាក់ជាមួយគូស្នេហ៍ហើយ។ ដោយសារដែរ ម៉េងលិ បានបង្ហោះមានអត្ថន័យបែបនេះថា៖
ស្របនឹងនេះ ដោយគ្រាន់តែបានឃើញតារាស្រីរូបនេះបង្ហោះបែបនេះភ្លាម ស្រាប់តែមានហ្វេនៗជាច្រើនបានចូលទៅសម្ដែងការខកចិត្តជាខ្លាំងនៅពេលលឺដំណឹងមួយនេះ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]