ខេត្តកោះកុង: យោងតាមសារជូនដំណឹងរបស់មន្ទីរពេទ្យខេត្តកោះកុងបានជម្រាបជូនដំណឹងមកថា កាលពីវេលារំលងអធ្រាតថ្ងៃទី៣០ ខែមិថុនា ឈានចូលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ មានស្រ្តីមានផ្ទៃពោះគ្រប់ខែសម្រាលកូនម្នាក់ ពេលមកដល់មន្ទីរពេទ្យគាត់មានសញ្ញាឈឺពោះត្រៀមសម្រាល តែដោយគាត់ស្ថិតនៅតំបន់ប្រឈម និងមានសញ្ញាសង្ស័យ ទើបក្រុមគ្រូពេទ្យឆ្លើយតបបន្ទាន់មន្ទីរពេទ្យ បានប្រញាប់ប្រញាល់មើលសំណាកឱ្យគាត់សិនដើម្បីសុវត្ថិភាពដល់ក្រុមគ្រូពេទ្យឆ្មប មន្ត្រីបុគ្គលិកមន្ទីរពេទ្យ និងអ្នកជំងឺផ្សេងៗទៀត ។ ក្រោយពេលពិនិត្យសំណាករួច គាត់មានវិជ្ជមានកូវី១៩  តែដោយស្បូនបើកអស់ និងត្រូវដល់ពេលសម្រាលទារកហើយនោះ ក្រុមគ្រូពេទ្យយើងយកទៅបន្ទប់សម្រាលមិនទាន់ ក៏រៀបចំការសម្រាលកូននៅលើរទេះរុញតែម្តង ដោយម្តាយ និងកូនបានសម្រាលដោយសុវត្ថិភាព។

បន្ទាប់មកក្រុមគ្រូពេទ្យយើងបានយកគាត់ទៅដាក់សម្រាកថែទាំ ព្យាបាលបន្តនៅបន្ទប់ព្យាលជំងឺកូវី១៩ ។ នេះជាករណីទី៣ហើយ ដែលមានស្ត្រីវិជ្ជមានកូវីដ១៩ មកសម្រាលកូននៅក្នុងមន្ទីរពេទ្យខេត្តកោះកុង ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពព័ត៌មាន: មន្ទីរពេទ្យខេត្តកោះកុង

មន្ទីរពេទ្យខេត្តកោះកុង
ទារកទើបនឹងកើត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]