រាជធានីភ្នំពេញ ៖ ក្រោយពេល លោក អេង ឫទ្ធី បានទម្លាយរូបបណ្តោងខ្សែក ធ្វើជូនចំពោះ ឪពុកម្តាយ ទាំងសងខាងរួចមក មហាជនលើ បណ្តាញសង្គម ចាប់ផ្តើម ចាប់អារម្មណ៍ជាខ្លាំង លើរចនាបទម៉ូត របស់បណ្តោងខ្សែក ដាក់រូបអ្នកមានគុណរបស់លោក ដូចបះដាក់ ជាមួយនឹងតារាខ្មែរល្បីម្នាក់។
ជាមួយគ្នានេះ បងប្អូនខ្មែរ កើតមានចម្ងល់ជាខ្លាំង ក្រោយពេល បណ្តោងខ្សែករបស់ អ្នកនាង ឃាត់ សុឃីម និងលោក អេង ឫទ្ធី ដូចគ្នាខ្លាំង មិនថាតែម៉ូតដូចគ្នាទេ សូម្បីតែរូបដាក់ក្នុងបណ្តោងនោះ ក៏ជារូបអ្នកមានគុណ ពោលគឺ ឪពុកម្តាយដូចគ្នាទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា មូលហេតុដែល ធ្វើឲ្យមានការងឿងឆ្ងល់បែបនេះនោះ ក៏ព្រោះ តារាខ្មែរមិនតិចគ្នាទេ ដែលមិនចូលចិត្តបង្ហាញរបស់ដូចគ្នា ជាពិសេសតារាល្បីៗនេះតែម្តង តែយ៉ាងណាមិច នេះអាចមកពី ម៉ូតបណ្តោងនេះ ស្រស់ស្អាត និងគួរឲ្យចាប់អារម្មណ៍ខ្លាំងហើយ ទើបមានម៉ូតជាន់គ្នាបែបនេះ។ នេះក៏អាចចាត់ទុក ជាការដឹងគុណចំពោះម្តាយឪពុក ផងដែរ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]