ភ្នំពេញ៖ តារាសម្ដែង និងតារាម៉ូដែលកញ្ញា ទឹម រដ្ឋា ត្រូវបានគេដឹងថា ជាសិល្បការិនីមួយរូបដែលមានរូបសម្រស់ស្រស់ស្អាត ជាពិសេសនាងថែមទាំងមានកម្ពស់ខ្ពស់ស្រលះទៀតផង។ បើមើលទៅលើរូបរាងវិញ ឃើញថានាងមានរាងស្រឡូន ដែលនារីគ្រប់រូបប្រាថ្នាចង់បានផងដែរ។ លើសពីនេះទៅទៀត ការរៀបចំខ្លួន ក៏មើលទៅមានភាពលេចធ្លោ ស្រស់ស្អាត និងទាន់សម័យទៀតផង។
ជាមួយគ្នានេះដែរ បើក្រឡេកមើលការងារសិល្បៈវិញ កញ្ញា ទឹម រដ្ឋា នៅតែមានទីផ្សារសិល្បៈខ្លាំង ជាពិសេស នាងតែងតែបង្ហាញមុខថតក្នុងរឿងភាគជាច្រើនផងដែរ។ បើនិយាយដល់វិស័យម៉ូត តារាស្រីរាងតូចច្រឡឹងរូបនេះ នៅតែមានកាតថតម៉ូតលើសម្លៀកបំពាក់ មិនថាសម័យ ឬបុរាណឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ប្រិយមិត្តបានដឹងរួចមកហើយថាកញ្ញា ទឹម រដ្ឋា ជាតារាស្រីចូលចិត្តតែងខ្លួនស៊ិចស៊ី ដោយមុននេះនាងបានបង្ហោះរូបភាពថ្មីប៉ុន្មានស្លឹកស្លៀកនូវឈុតខ្លី វាលខ្នងបង្ហាញរាងពីក្រោយមើលទៅពិតជាទាក់ទាញខ្លាំងតែម្ដង។ ក្នុងនោះដែរ មួយឈុតដែលនាងស្លៀក ពិតជាបានបញ្ចេញដងខ្លួនដ៏ស្រឡូនរបស់នាង ឲ្យហ្វេនមើលសឹងមិនដាក់ភ្នែកគ្រប់គ្នា។ មិនតែប៉ុណ្ណោះ ក្រោយផុសរូបនេះរួច មានអ្នកគាំទ្របានទៅ comment សរសើរពីសម្រស់ដ៏ផូរផង់នាងមិនដាច់ពីមាត់ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]