ភ្នំពេញ៖ អាចនិយាយាបានថា ពិធីករដ៏មានប្រជាប្រិយភាពលោក ជា វណ្ណារិទ្ ជាតារាប្រុសមួយរូបដែលមានឈ្មោះបោះសម្លេងជាច្រើនឆ្នាំមកហើយ តាមរយៈការងារសិល្បៈដូចជាការសម្ដែង និងជាពិធីករ ពិសេសហ្វេនៗតែងតែចាប់អារម្មណ៍លើរូបរាងដ៏សង្ហារបស់លោកកាលអំឡុងពេលប្រឡង Freshie ផ្ទាល់តែម្ដង។

ដោយឡែក បើងាកមកមើលរូបភាពមួយសន្លឹកដែលលោកទើបតែបានបង្ហោះ នៅលើបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់លោកកាលពីពេលថ្មីៗនេះវិញ ក៏ធ្វើឲ្យគ្រប់គ្នាមានការចាប់អារម្មណ៍ជាច្រើនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយក្នុងរូបភាពនោះ តារាប្រុសរូបនេះ បានបង្ហាញរូបភាពកាលពីកុមារភាពរបស់លោកដែលអង្គុយថតនៅពីមុខប្រាសាទអង្គរវត្ត យើងឃើញថាកាលនោះតារាប្រុសរូបនេះគឺមានទម្រង់មុខមាត់សង្ហាតាំងពីក្មេង មិនចាញ់សម្រស់នាពេលបច្ចុប្បន្ននេះប៉ុន្មាននោះឡើយ។ ហើយតាមរយៈរូបភាពនេះ អ្នកណាៗឃើញហើយក៏លាន់មាត់សរសើរសឹងគ្រប់គ្នា៕

ទស្សនារូបភាពខាងក្រោម៖

ជា វណ្ណារិទ្
ជា វណ្ណារិទ្
ជា វណ្ណារិទ្
រូបថត ជា វណ្ណារិទ្ធ កាលនៅពីក្មេង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជា វណ្ណារិទ្ធ