ភ្នំពេញ៖ បន្ទាប់ពីបានសាងគ្រួសាររួចមក ក្រឡេកឃើញថា តារាសម្ដែង និងជាពិធីការិនីដ៏មានប្រជាប្រិយភាព អ្នកនាង គង់ ចាន់ស្រីមុំ កាន់តែមានជីវិតរស់នៅយ៉ាងស្រស់បំព្រងជាមួយនឹងស្វាមី លោក គឹម សីហា ដែលតែងតែចេញមកបង្ហាញពីសកម្មភាពដ៏រីករាយមិនចេះដាច់នៅលើបណ្ដាញសង្គម ឲ្យហ្វេនៗជាច្រើនបានទស្សនាកម្សាន្ត។
អ្វីដែលសំខាន់នោះគឺ បច្ចុប្បន្ននេះ ជីវិតប្ដីប្រពន្ធរបស់នាង និងស្វាមី ថែមទាំងទទួលបានចំណងស្នេហ៍យ៉ាងមុតមាំ ដែលជាកូនស្រីតូចមុខមាត់គួរឲ្យស្រលាញ់ម្នាក់ មានឈ្មោះថា គឹម សីហ៍មរកត ហៅ ម៉ូម៉ូ មកបំពេញជីវិតគ្រួសារយ៉ាងពេញលេញពោរពេញដោយសុភមង្គល ថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក នៅក្នុងឆ្នាំនេះផ្ទាល់ កូនស្រីតូចរបស់អ្នកទាំងពីរ មានអាយុ ៣ ឆ្នាំហើយ ដែលកាលពីថ្មីៗនេះ រូបនាងនិងស្វាមី ក៏បានរៀបចំពិធី សូត្រមន្តឲ្យពរជ័យនៅក្នុងថ្ងៃកំណើតកូនស្រី ដែលជាមានការរៀបចំជាលក្ខណៈគ្រួសារផងដែរ។
ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះ អ្នកនាង គង់ ចាន់ស្រីមុំ បានបើកបង្ហាញឲ្យឃើញពីពិធីជប់លៀងអបអរខួបកំណើតកូនស្រីគម្រប់ ៣ ឆ្នាំ ដែលមានការរៀបចំយ៉ាងស្រស់ស្អាត មានរូបភាពតុក្កតា ប៉េងប៉ោង ជាពិសេស រូបនាងព្រមទាំងស្វាមី ថែមទាំងបានរៀបចំខ្លួនយ៉ាងឆើតឆាយ ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនពោលពាក្យសរសើរពីការៀបចំពិធីយ៉ាងកក់ក្ដៅនៅក្នុងគ្រួសាររបស់នាង ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖










បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]