ភ្នំពេញ៖ បច្ចុប្បន្ន ជីវិតគ្រួសាររបស់ពិធីករដ៏ល្បីលោក ជា វណ្ណារិទ្ធ គឺជាគ្រួសារដ៏គំរូមួយ ដែលមហាជន និងអ្នកគាំទ្រមានការពេញចិត្តខ្លាំង ព្រោះរាល់គ្រប់សកម្មភាពរបស់លោកពេលទៅណាទៅណីជាមួយភរិយានិងកូនៗទាំងពីរ លោកតែងបង្ហាញក្ដីស្រលាញ់ឲ្យគ្នាទៅវិញទៅមក ពោរពេញដោយសុភមង្គលគួរឲ្យច្រណែនតែម្ដង។
ជាក់ស្ដែង កាលពីពេលថ្មីៗនេះ ជា វណ្ណារិទ្ធ ក៏បាននាំភរិយា និងកូនទាំងពីរទៅចូលរួមកម្មវិធីខួបកំណើត អ្នកនាង គង់ ចាន់ស្រីមុំ ផងដែរ។ ដោយពួកគេបានបង្ហាញវត្តមាននៅទីនោះ រៀបចំខ្លួនយ៉ាងស្រស់ស្អាត និងថតរូបជាមួយគ្នាលក្ខណៈគ្រួសារយ៉ាងផ្អែមល្ហែមទៀតផង។ មិនតែប៉ុណ្ណោះ តារាប្រុសរូបនេះក៏បានបង្ហោះរូបភាពភរិយារបស់លោកមួយចំនួន អមនិងពាក្យពេចន៍សរសើរយ៉ាងមានន័យថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ទោះពាក្យពេចន៍សរសើរនេះខ្លីៗពិតមែន តែក៏អាចបង្ហាញថា ទោះបីជាមានកូនពីររួចទៅហើយក៏ដោយ តែលោកនៅតែមើលឃើញពីភាពស្រស់ស្អាតរបស់ភរិយា និងនៅតែស្រលាញ់គ្នាមិនប្រែប្រួល ធ្វើឲ្យហ្វេនៗមានការសរសើរពីលោកសឹងគ្រប់គ្នា៕
ទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]