ភ្នំពេញ៖ តារាស្រីពហុជំនាញអ្នកនាង ខាត់ សុឃីម បច្ចុប្បន្ននៅតែនៅតែទទួលបានការគាំទ្រខ្លាំងដដែល បើទោះបីតារារូបនេះឈានជើងចូលវិថីសិល្បៈមកជាច្រើនឆ្នាំ។ ពិតណាស់ តារាស្រីរូបនេះមានសមត្ថភាពច្រើនផ្នែកយ៉ាងគួរឲ្យសរសើរ មិនថាសម្ដែង ច្រៀង រាំនោះទេ សុទ្ធសឹងតែធ្វើបានល្អជានិច្ច។
មិនតែប៉ុណ្ណោះ អ្នកនាង ខាត់ សុឃីម អាចបទបែនបានគ្រប់កាលៈទេសៈគ្រប់យ៉ាង ឲ្យតែជាការងារសិល្បៈ។ ម្យ៉ាងវិញទៀត បើងាកទៅមើលរូបសម្ផស្សវិញ គេសង្កេតឃើញតារារូបនេះនៅតែមានសម្រស់ស្រស់ស្អាត ជាពិសេស ស្ទាយ៍តុបតែងខ្លួនមានភាពស៊ីវិល័យ ទាន់សម័យតែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង មុននេះបន្តិច អ្នកនាង ខាត់ សុឃីម ធ្វើឲ្យអ្នកលេងបណ្ដាញសង្គម និងហ្វេនជាច្រើនចំហរមាត់គ្រប់គ្នា ខណៈតារារូបនេះ បង្ហោះរូបអមជាមួយការតុបតែង ស្លៀកឈុតខ្លីសំយ៉េសស្មាទាំងសងខាងយ៉ាងដូច្នេះ។ លើសពីនេះទៅទៀត រូបភាពថ្មីជាច្រើនសន្លឹកនេះ បញ្ជាក់ឲ្យឃើញថា សម្រស់តារាស្រីរូបនេះនៅតែក្មេងជាងវ័យ បើទោះបីមានវ័យកាន់តែជ្រេក៏ដោយ។ ក្នុងនោះដែរ ស្របពេលនាងបង្ហោះរូបភាពថ្មីនេះមិនបានប៉ុន្មានផង ត្រវអ្នកគាំទ្រសរសើរពីរូបសម្រស់ដ៏ស្រស់ស្រស់ភាមិនដាច់ពីមាត់គ្រប់ៗគ្នាតែម្ដង៕
សូមទស្សនារូបភាពខាងក្រោម៖












បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក chlatjobs@gmail.com