រាជធានីភ្នំពេញ ៖ បើទោះបី ជាតារាចម្រៀងស្រីជើងចាស់ក៏ពិតមែន តែអ្នកនាង ម៉េង កែវពេជ្ជតា នៅរក្សាបាន កេរ្ត៍ឈ្មោះល្បីល្បាញ និងប្រជាប្រិយភាព របស់អ្នកនាងនៅដូចដើម មិនតែប៉ុណ្ណោះ ក៏នៅមានហ្វេនៗជាច្រើន មិនថា ចាស់ ឫក្មេង តែងបង្ហាញអារម្មណ៍ពេញចិត្តជាខ្លាំង ជាមួយនឹង ទឹកដមសម្លេងមួយគ្មានពីរ របស់អ្នកនាង។

តែប្រសិនបើក្រឡេកទៅមើល ពីគ្រួសារវិញ អ្នកនាង ម៉េង កែវពេជ្ជតា មានចំណងដៃមាសពេជ្រ កូនប្រុសស្រីចំនួន ២នាក់ ក្នុងនោះ កូនស្រីពៅរបស់អ្នកនាង តែងបង្ហាញវត្តមានក្នុងកម្មវិធីជាមួយម្តាយ ជាញឹកញាប់ ហើយកូនប្រុសច្បងវិញ បានកំពុងសិក្សានៅក្រៅប្រទេស តែអ្វីដែល គួរឲ្យកោតសរសើរជាខ្លាំងនោះ កូនប្រុសស្រីរបស់អ្នកនាង សុទ្ធតែមានដុងសិល្បៈដូចអ្នកម៉ាក់ ក្នុងនោះ ម្នាក់ៗសុទ្ធតែ មានឧបករណ៍តន្ត្រីជំនាញរបស់ខ្លួនថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនសរសើរមិនបានទេ នេះគ្រាន់តែ កូនស្រីរបស់អ្នកនាង ចេះលេងស្ទើរគ្រប់ឧបករណ៍ ដែលកាលកន្លងមក ធ្លាប់មានទាំង ឧបករណ៍បុរាណ និងសម័យ ក្នុងនោះមាន ទ្រ វីយូឡុង ហើយថ្មីៗរូបនាង បានបង្ហាញសមត្ថភាពកូនស្រី ក្នុងការលេង ហ្គីតា យ៉ាងស្ទាត់ជំនាញ ធ្វើឲ្យអ្នកគាំទ្រអ្នកម៉ាក់ សរសើរមិនផុតពីមាត់៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  អ្នកនាង ម៉េង កែវពេជ្ជតា
  អ្នកនាង ម៉េង កែវពេជ្ជតា និងកូនៗ
  អ្នកនាង ម៉េង កែវពេជ្ជតា និងកូនៗ
  អ្នកនាង ម៉េង កែវពេជ្ជតា និងកូនៗ
  អ្នកនាង ម៉េង កែវពេជ្ជតា និងកូនៗ
  អ្នកនាង ម៉េង កែវពេជ្ជតា និងកូនៗ
  អ្នកនាង ម៉េង កែវពេជ្ជតា និងកូនៗ
  អ្នកនាង ម៉េង កែវពេជ្ជតា និងកូនៗ
កូនស្រី
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉េង កែវ​​ពេជ្ជតា