ភ្នំពេញ៖ បើនិយាយដល់ក្មេងស្រីកំពុងទទួលបានសន្ទុះនៃការចាប់អារម្មណ៍ជាខ្លាំងនាពេលបច្ខុប្បន្ននោះគឺ កុមារី Cherry។ ក្រោយក្មេងស្រីរូបនេះបង្ហាញមុខតាមបណ្ដាញសង្គម និងលើកញ្ចក់ទូរទស្សន៍មក គេតែងតែស្កេតឃើញពីទេពកោសល្យសិល្បៈតាមរយៈ ច្រៀងប រាំរបាំ និងដើរម៉ូតជាដើម។ បើទោះបីនៅក្មេងត្រឹមអាយុ ៧ឆ្នាំ តែប្អូនស្រីពិតជាមានសមត្ថភាពសិល្បៈគ្រប់ទម្រង់តែម្ដង។

បើក្រឡេកទៅមើមុខមាត់វិញ ឃើញថាស្រស់ស្អាត ឃ្យូត និងគួរឲ្យក្នាញ់ខ្លាំង ដោយគេដឹងទៀតថាកុមារីរូបនេះជាកូនកាត់ខ្មែរ អាល្លឺម៉ង់ ដែលម្ដាយជាជនជាតិខ្មែរ និងឪពុកជនជាតិអាល្លឺម៉ង់។ ក្នុងនោះដែរ បន្ទាប់ពីមហាជនស្គាល់នាងកាន់តែច្រើននោះ ថ្មីៗនេះនាងបានថតស្ពតជាមួយតារាសម្ដែងស្រីដ៏ល្បីឈ្មោះអ្នកនាង ម៉ាក សែនសូនីតា ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ខណៈពេលកុមារី Cherry ថតស្ពតជាមួយអ្នកនាង ម៉ាក សែនសូនីតា អ្នកទាំងពីរបានថតរូបជាមួយគ្នាបង្ហាញភាពស្និទ្ធស្នាលជាមួយគ្នាដូចម្ដាយកូនអញ្ចឹងដែរ។ តែអ្វីដែលគេចាប់អារម្មណ៍ជាងគេនោះ មុខមាត់ក្មេងស្រីរូបនេះ ពិតជាស្អាត ហើយស្រដៀងតារាសម្ដែងស្រីអ្នកនាង ម៉ាក សែនសូនីតាតែម្ដង មិនថាស្នាមញញឹម ការសើចនោះទេ។ ជាមួយគ្នានេះដែរ បន្ទាប់ពីរូបនេះបង្ហោះលើបណ្ដាញសង្គម ក៏ត្រូវាបានហ្វេនជាច្រើន បានចូលទៅcomment សរសើរពីរូបសម្ផស្សអ្នកទាំងពីថាស្រស់ស្អាតគ្រប់ៗគ្នាតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖ 

  អ្នកនាង ម៉ាក សែនសូនីតា
  អ្នកនាង ម៉ាក សែនសូនីតា
កុមារី Cherry
កុមារី Cherry
  អ្នកនាង ម៉ាក សែនសូនីតា និងកុមារី Cherry
អ្នកនាង ម៉ាក សែនសូនីតា និងកុមារី Cherry
អ្នកនាង ម៉ាក សែនសូនីតា និងកុមារី Cherry
អ្នកនាង ម៉ាក សែនសូនីតា និងកុមារី Cherry
អ្នកនាង ម៉ាក សែនសូនីតា និងកុមារី Cherry

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ាក សែនសូនីតា