ហុងកុង៖ អតីតតារាសម្ដែង និងជាតារាម៉ូដែល អ្នកនាង សូរ្យ អេណា មុនពេលមិនទាន់មានគ្រួសារ នាងក៏ជាតារាស្រីម្នាក់ ដែលមានប្រជាប្រិយភាពខ្លាំងមិនធម្មតាដែរនៅក្នុងវិស័យសិល្បៈខ្មែរ ហើយហ្វេនៗក៏មានការមានពេញចិត្តលើទេពកោសល្យរបស់នាងជាច្រើន។
ជាការពិត បន្ទាប់ពីប៉ុន្មានឆ្នាំក្រោយមកនេះ សូរ្យ អេណា ក៏បានចាប់ដៃសាងគ្រួសារជាមួយនឹងស្វាមីរូបសង្ហាជនជាតិបរទេសម្នាក់រហូតមានកូនស្រីម្នាក់ ហើយពេលនេះក៏កំពុងពរពោះកូនទីពីរផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ បើនិយាយពីជីវិតគ្រួសាររបស់តារាស្រីរូបនេះ ប្រិយមិត្តច្បាស់ជាបានដឹងរួចមកហើយថា កន្លងមក សូរ្យ អេណា តែងតែទទួលបានការស្រលាញ់ថ្នាក់ថ្នមពីស្វាមីនាងយ៉ាងពេញលេញ។ ហើយពួកគេក៏តែងបង្ហាញពីសុមង្គលក្នុងគ្រួសារជាញឹកញាប់នៅលើបណ្ដាញសង្គម ហ្វេនៗឃើញហើយលួចសរសើរពីជីវិតដ៏សំណាងរបស់នាងជាហូរហែ។
ជាពិសេស បើងាកមកមើលរូបភាពមួយចំនួន ដែល សូរ្យ អេណា ទើបតែបានបង្ហោះកាលពីពេលថ្មីៗនេះវិញ មើលទៅគ្រប់សកម្មភាព គ្រប់កាយវិការនៃរូបភាពទាំងនោះ ពិតជាបង្ហាញឲ្យឃើញថា គ្រួសារតូចមួយនេះពិតជាពោរពេញដោយក្ដីសុខ និងមានសុភមង្គលខ្លាំងតែម្ដង ខណៈពេលវេលាដែលនាងត្រូវសម្រាលក៏កាន់តែខិតជិតមកដល់ឆាប់ៗផងដែរ៕
ទស្សនារូបភាពខាងក្រោម៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]