ភ្នំពេញ៖ បើនិយាយដល់តារាសម្ដែង និងតារាបង្ហាញម៉ូតដ៏មានប្រជាប្រិយភាពអ្នកនាង សូរ្យ អេណា ថ្មីៗនេះនាងបានមកលេងប្រទេសកម្ពុជា ខណៈទៅរស់នៅប្រទេសហុងកុងជាច្រើនឆ្នាំបន្ទាប់ពីរៀបការរួច។ ពិតណាស់ បន្ទាប់ពីរៀបការកសាងគ្រួសារ និងមានកូនដល់ទៅពីរនាក់រួច គេឃើញជីវិតគ្រួសារតារារូបនេះពិតជាមានក្ដី មានតែស្នាមញញឹមយ៉ាងមានសុភមង្គលខ្លាំងតែម្ដង។
ជាមួយគ្នានេះដែរ ក្រោយមកលេងប្រទេសកំណើត គេក៏ឃើញអ្នកនាង សូរ្យ អេណា មានភាពមមាញឹកជាមួយការងារសិល្បៈ ដូចជាធ្វើបទសម្ភាសន៍ និងថតម៉ូតផ្សេងៗជាច្រើនទៀត។ ក្នុងនោះដែរ បើក្រឡេកទៅមើលសម្រស់របស់អ្នកម្ដាយសម័យថ្មីរូបនេះ នាងនៅតែស្រស់ស្អាតដដែល បើទោះបីមានកូនពីរនាក់រួចក៏ពិតមែន។ ម្យ៉ាងវិញទៀត អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍នោះ នាងនៅតែអាចរក្សារូបរាងឲ្យស្លីមស្អាតបានមិនចាញ់ពេលនៅក្រមុំឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង ថ្មីៗនេះអ្នកនាង សូរ្យ អេណា ធ្វើឲ្យអ្នកលេងបណ្ដាញសង្គមនិងអ្នកគាំទ្រជាច្រើន លង់នឹងសម្រស់នាងសារជាថ្មីម្ដងទៀត ខណៈនាងបានថតរូបសម្លៀកជាមួយឈុតបុរាណបែបសុភាពនាសម័យលង្វែកនោះ។ បើមើលតាមរូបភាព នាងពិតជាស្រស់សោភា មានភាពទាក់ទាញ ហើយប្លែកមើលសឹងមិនចង់ស្គាល់តែម្ដង។ លើសពីនេះទៅទៀត បន្ទាប់បីនាងបង្ហោះរូប ក៏មានហ្វេន និងមិត្តរួមអាជីពជាច្រើនបានសរសើរពីសម្រស់ដ៏ផួរផង់នាងគ្រប់គ្នា៕
សូមទស្សនារូបភាខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]