ហុងកុង ៖ ពិតណាស់ ក្រោយរៀបការ ជាមួយស្វាមីជនជាតិបរទេសរួចមក ដោយសារតែ ការងាររបស់ស្វាមី អតីតតារាមូដែល សូរ្យ អេណា ត្រូវផ្លាស់ទៅរស់នៅឯហុងកុង តាមស្វាមី ដែលសព្វថ្ងៃនេះ រូបនាងមានចំណងដៃ កូនស្រីចំនួន ២នាក់រួចទៅហើយ។
យ៉ាងណាមិញ បើទោះបី រស់នៅឆ្ងាយពីប្រទេសកំណើត តែបណ្តាអ្នកគាំទ្រ តារាមូដែលរូបនេះ នៅតែតាមដានជីវិតឯកជនរបស់រូបនាង ដូចមុនដដែល ជាក់ស្តែង មហាជនតែងចង់ដឹងឮ ជាក់ស្តែង បើក្រឡេកទៅមើលគ្រួសារតូចមួយនេះវិញ តាំងពីមានកូនទី២រួចមក គេឃើញ គ្រួសារមួយនេះ កាន់តែមានសុភមង្គលខ្លាំងឡើង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេស គេឃើញគូស្វាមីភរិយាមួយនេះ កាន់តែចំណាយពេលច្រើនជាពេលមុនៗ នាំកូនស្រីទាំងពីរដើរលេងកម្សាន្តថែមទៀតផង គ្រាន់តែឃើញរូបភាពចែករំលែក លើបណ្តាញសង្គម ក៏ដឹងថា គ្រួសារមានសមាជិក៤នាក់នេះ កក់ក្តៅ និងរីករាយកម្រិតណាដែរ ស្វាមីក៏មានការងារល្អ សង្ហាក៏សង្ហា ហើយថែមទាំង មានកូនស្រីទាំងពីរ សុខភាពល្អ ហើយស្រស់ស្អាត គួរឲ្យខ្នាញ់ដែរ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]