រាជធានីភ្នំពេញ ៖ ពិតមែនហើយ រំដួល លិចទឹក ដែលគាត់មានឈ្មោះពិតថា ម៉េង ចាន់វ៉ាន់ដា ដែលគាត់ជាមានភាពច្នៃប្រឌិតខ្ពស់ ក្នុងការច្នៃម៉ូតសម្លៀកបំពាក់ ជាពិសេសនោះគឺច្នៃរបស់របរដែលប្លែកៗ ដូចជា មានបន្លែ ផ្កា ផ្លែឈើ និងមានអ្វីច្រើនជាងនេះទៅទៀត ដែលលោកមានគំនិតក្នុងការកែច្នៃឲ្យទៅជាសម្លៀកបំពាក់មួយឈុតបាន ដោយការងារនេះហើយ ទើបធ្វើឲ្យបងប្អូនខ្មែរជាច្រើន ផ្ទុះការគាំទ្រចំពោះរូបលោក។
តែយ៉ាងណាមិញ ក្រោយបាត់មុខមួយរយៈ រំដួល លិចទឹក ត្រូវបានមហាជន ជ្រាបថា កំពុងតែធ្លាក់ខ្លួនឈឺ មានស្ថានភាពស្គមស្គាំងខ្លាំង ដោយសារតែ មានជំងឺមេរោគឆ្លងក្នុងឈាម ធ្វើឲ្យឈាមមានជាតិពុល និងឡើងកម្តៅ ដែលអាការៈនៃជំងឺនេះ ធ្វើទុក្ខ៣ហើយខែ គ្មានបានធូរស្រាលបន្តិចឡើយ ធ្វើឲ្យរូបលោក គ្មានការងារធ្វើ បាត់បង់ចំណូល បច្ចុប្បន្នកំពុងជួបការលំបាក ខណៈពេលនេះ តារាស្រី ឆៃ លីដាឡែន ក៏កំពុងចេញមុខ ជួយរៃអង្គាសថវិកា ពីហ្វេនៗ និងមហាជន ដែលនិយមគាំទ្ររូបលោក ដើម្បីយកប្រាក់ទៅទិញថ្នាំ និងទ្រទ្រង់ជីវភាពការរស់នៅ៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា តារាស្រីរូបនេះ បានបញ្ជាក់យ៉ាងច្បាស់ៗដូច្នេះថា ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]