រាជធានីភ្នំពេញ ៖ ពិតមែនហើយ រំដួល លិចទឹក ដែលគាត់មានឈ្មោះពិតថា ម៉េង ចាន់វ៉ាន់ដា ដែលគាត់ជាមានភាពច្នៃប្រឌិតខ្ពស់ ក្នុងការច្នៃម៉ូតសម្លៀកបំពាក់ ជាពិសេសនោះគឺច្នៃរបស់របរដែលប្លែកៗ ដូចជា មានបន្លែ ផ្កា ផ្លែឈើ និងមានអ្វីច្រើនជាងនេះទៅទៀត ដែលលោកមានគំនិតក្នុងការកែច្នៃឲ្យទៅជាសម្លៀកបំពាក់មួយឈុតបាន ដោយការងារនេះហើយ ទើបធ្វើឲ្យបងប្អូនខ្មែរជាច្រើន ផ្ទុះការគាំទ្រចំពោះរូបលោក។  

តែផ្ទុយទៅវិញ ថ្មីៗនេះ ស្រាប់តែលេចដំណឹង រូបលោក កំពុងធ្លាក់ខ្លួនឈឺ ដោយសារតែ មានជំងឺមេរោគឆ្លងក្នុងឈាម ធ្វើឲ្យឈាមមានជាតិពុល និងឡើងកម្តៅ ដែលអាការៈនៃជំងឺនេះ ធ្វើទុក្ខ៣ហើយខែ គ្មានបានធូរស្រាលបន្តិចឡើយ ធ្វើឲ្យរូបលោក គ្មានការងារធ្វើ បាត់បង់ចំណូល ដូច្នេះហើយ ទើបធ្វើឲ្យ បងប្អូនសិល្បករខ្មែរមួយចំនួន បានចេញមករៃអង្គាសថវិកា ក៏ដូចជា ប្រាប់មហាជនឲ្យជ្រាបជាដំណឹង ដើម្បីអាចឲ្យរូបលោក មានលទ្ធភាពក្នុងការព្យាបាលបន្ត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាក្តី ដោយសារតែ រូបលោក ជាមនុស្សមានសមត្ថភាព និងសង្គមពេញចិត្ត ដូច្នេះ ទើបរូបលោក អាចទទួលបានជំនួយជាថវិកា បានល្មមគួរសម ដែលធ្វើឲ្យរូបលោក អាចបន្តចាក់ថ្នាំព្យាបាលជំងឺ បន្តជីវិតទៀត ឆ្លៀតពេលនេះ រំដួល លិចទឹក បានបង្ហោះសារអរគុណ យ៉ាងរំជួលចិត្ត ដូច្នេះ ថា ៖

រូបភាព
រំដួល លិចទឹក
រំដួល លិចទឹក
រំដួល លិចទឹក
រំដួល លិចទឹក
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រំដួល លិចទឹក