ភ្នំពេញ៖ ជាការពិតណាស់ កំពូលតារាចម្រៀងជើងចាស់ដ៏មានប្រជាប្រិយភាព អ្នកនាង ម៉េង កែវពេជ្ជតា ចាប់តាំងពីមានឈ្មោះបោះសម្លេងក្នុងវិធីសិល្បៈដំបូងៗមក នាងតែងត្រូវបានមហាជនទទួលស្គាល់ និងកោតសរសើរអំពីទេពកោសល្យការច្រៀងរបស់នាងបានយ៉ាងពីរោះរណ្ដំ។

ទន្ទឹមនឹងនេះ ក្រៅពីមានទឹកដមសំនៀងច្រៀងបានពីរោះគ្រប់ទម្រង់ហើយនោះ តារាស្រីវ័យ ៤៦ឆ្នាំរូបនេះ ក៏មានសម្រស់ស្រស់ស្អាតមិនធម្មតាដែរ ខណៈពេលនេះវ័យក៏កាន់តែដើរទៅមុខទៅហើយក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស បើងាកមកមើលរូបភាពប៉ុន្មានសន្លឹកដែល ម៉េង កែវពេជ្ជតា ទើបតែបានបង្ហោះកាលពីពេលថ្មីៗនេះវិញ  មហាជនបានពោលពាក្យសរសើរសឹងគ្រប់គ្នា។ ដោយក្នុងនោះ យើងឃើញថា តារាចម្រៀងម្ចាស់បទ «ស្នេហ៍ប្រុសង៉ក់ង» រូបនេះ នៅតែថែរក្សាសម្រស់បានយ៉ាងក្មេងជាងវ័យ និងចេះលេងស្ទីលតែងខ្លួនយ៉ាងខ្ញង់ ជាមួយម៉ូតសម្លៀកបំពាក់ទាន់សម័យតែម្ដង មើលទៅពិតជាស្អាត មិនចាញ់ក្មេងៗស្រករក្រោយប៉ុន្មាននោះឡើយ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

 ម៉េង កែវពេជ្ជតា 
 ម៉េង កែវពេជ្ជតា 
ម៉េង កែវពេជ្ជតា 
រូបថ្មី ម៉េង កែវពេជ្ជតា 
រូបថ្មី ម៉េង កែវពេជ្ជតា 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉េង កែវ​​ពេជ្ជតា