ភ្នំពេញ៖ ថេណា គឺជាតារាចម្រៀង Original Song ម្នាក់ដែលអ្នកណាៗក៏ស្គាល់ដែរ តាមរយៈបទចម្រៀងពីរោះៗ ល្បីៗជាច្រើនរបស់លោកនាពេលជាច្រើនឆ្នាំនៃកាប្រឡូកក្នុងវិស័យមួយនេះ។ ប៉ុន្តែទន្ទឹមនឹងកំពុងមានប្រជាប្រិយភាពខ្លាំង ស្រាប់តែកាលពីជាងប៉ុន្មានខែមុន តារាចម្រៀងប្រុសរូបនេះ បានលាអ្នកគាំទ្របាត់មុខពីសិល្បៈមួយរយៈធំតែម្ដង ដែលធ្វើឲ្យហ្វេនៗមានការនឹករឮកជាខ្លាំង។

យ៉ាងណាមិញ ថ្មីៗនេះ ថេណា ក៏បានចាប់ផ្ដើមវិលត្រឡប់លេចមុខនៅក្នុងសិល្បៈជាបណ្ដើរៗវិញហើយ។ ហើយលោកក៏ថែមទាំងបានចេញចម្រៀងមួយបទចែកជូនហ្វេនៗស្ដាប់ តាមរយៈការបង្ហោះនៅលើបណ្ដាញសង្គម ដែលធ្វើឲ្យគ្រប់គ្នាស្ដាប់ហើយពេញចិត្តខ្លាំង ចំពោះបទចម្រៀងមួយបទនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយក្នុងនោះ បទចម្រៀងនេះ ជាបទបែបមនោសញ្ចេតនាស្នេហាបែកបាក់ ហើយ ថេណា បញ្ចេញសំនៀងច្រៀងយ៉ាងកម្សត់ ដែលមានលាយឡំជាមួយនឹងភាសាថៃនៅឃ្លាចុងក្រោយថែមទៀតនោះ ស្ដាប់ហើយពិតជាពីរោះខ្លាំងមែនទែន៕

ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖

ថេណា
ថេណា
ថេណា
ថេណា
វីដេអូចម្រៀង ថេណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ថេណា