កម្សាន្ត៖ ប្រិយមិត្តប្រាកដជាបានស្គាល់រួចមកហើយពិធីការិនី ដែលតែងតែក្ដោបបានតំណែងជាពិធីការិនីក្នុងកម្មវិធីធំៗ និងលំដាប់ថ្នាក់ពិភពលោកជាច្រើនរួចមក គឺ អ្នកនាង កែវ ចាន់និមល ។ជាការ កត់ម្គាល់ ដោយសារតែមានសមត្ថភាព ទើបធ្វើឱ្យអ្នកនាងកាន់តែមមាញឹក សឹងតែរកពេលដកឃ្លាមិនរួចនោះទេ។
ទន្ទឹមនឹងនេះដែរ បើមើលពីសម្រស់របស់ពិធីការិនីឆ្នើមរូបនេះវិញ ទោះបីមមាញឹកនឹងការងារយ៉ាង ណាក៏ដោយក៏សម្រស់របស់អ្នកនាងនៅតែស្រស់ស្អាត និងលេចធ្លោជាងមុនទៀត ទោះជាវ័យកាន់តែទៅ មុខ និងកូនធំទន្ទឹមខ្លួនហើយក៏ដោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង នៅមុននេះបន្តិច អ្នកនាង កែវ ចាន់និមល បានបង្ហោះរូបភាពជាច្រើនសន្លឹក ក្នុងការតុបតែងខ្លួនយ៉ាងប្លែកភ្នែកជាមួយនឹងឈុតបប្រពៃណី មានរ៉ូបសម័យស្អាតៗ លើសពីនេះទៅទៀតនោះគឺស្បែកមុខម៉ត់រលោង ដែលកាន់តែស្រស់ស្អាត និងក្មេងមួយកម្រិតទៀត ធ្វើឱ្យហ្វេនៗជាច្រើនសរសើរពិធីការិនីរូបនេះមិនដាចពីមាត់ ពីរបៀបស្លៀកពាក់ និងការតុបតែងខ្លួនផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]