តារាកម្សាន្ត៖ ជាការពិតណាស់ តារាស្រីដ៏មានប្រជាប្រិយភាពទាំងប៉ុន្មាននាក់ខាងក្រោមនេះ ប្រិយមិត្តច្បាស់ជាស្គាល់ពួកគេយ៉ាងច្បាស់រួចមកហើយ តាមរយៈការសម្ដែងក្នុងរឿងល្បីៗជាច្រើននាពេលកន្លងមក ដែលក្នុងការងារសិល្បៈនីមួយៗរបស់ពួកគេទាំងនោះ សុទ្ធសឹងតែបង្ហាញពីទេពកោសល្យដ៏ពូកែរបស់ពួកគេគួរឲ្យសរសើរ។
ដោយឡែក ទម្រាំតែអាចក្លាយជាតួឯកមានឈ្មោះល្បីល្បាញដូចសព្វថ្ងៃ យើងឃើញថា ពីដំបូងឡើយ តារាស្រីទាំងនេះ សុទ្ធសឹងតែគ្រាន់តែសម្ដែងជាតួអង្គតូចតាចធម្មតាៗ និងខ្លះទៀតត្រឹមជាតួរងប៉ុណ្ណោះ ប៉ុន្តែក្រោយពីនោះបន្ទាប់ពីប្រឡូកក្នុងវិស័យសម្ដែងនេះយូរៗទៅ ពួកគេក៏បានវិវត្តន៍ខ្លួន ដុះខាត់សមត្ថភាពខ្លួនឯងបានយ៉ាងល្អ រហូតមានឪកាសក្លាយជាតួឯកស្រី មានឈ្មោះបោះសម្លេងខ្លាំង និងមានអ្នកគាំទ្រកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃគួរឲ្យកត់សម្គាល់៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតារាស្រី ទាំងនោះមានដូចខាងក្រោម៖
១.រចនា រ៉ាវ៉ាឌី
កាលពីចូលសិល្បៈដំបូង តារាស្រីរូបនេះក៏បានលេចមុខក្នុងរឿង ភ្លើងស្នេហ៍ ភ្លើងឬស្យា។ ដែលនាងបានត្រឹមដើរជាតួបន្ទាប់បន្សំប៉ុណ្ណោះ។ តែប៉ុន្មានឆ្នាំក្រោយមកនេះ រ៉ាវ៉ាឌី ក៏វិវត្តន៍ខ្លួនជាតួឯកស្រីក្នុងរឿងល្បីៗជាច្រើន។


២.គៀត សុវណ្ណាឡាង
កាលពីជាង១០ឆ្នាំមុន តារាចម្រៀងស្រី និងជាតារាសម្ដែងរូបនេះ ក៏បានលេចមុខសម្ដែងក្នុងរឿង ទឹកចិត្តបងស្រីរបស់ស្ថានីយ៍ទូរទស្សន៍ CTN ផងដែរ។ ដែលនាងបានសម្ដែងជាតួប្អូនតួឯកស្រី។ ហើយបច្ចុប្បន្ន សុវណ្ណាឡាង ក៏កំពុងមានឈ្មោះបោះសម្លេងខ្លាំង និងតែងតែលេចមុខជាតួឯកក្នុងរឿងល្បីៗ។


៣.សាឡាត់ ស្រីឡាង
កាលពីជាង ៤ឆ្នាំមុន តារាស្រីរូបនេះ ក៏បានសម្ដែងជាតួរងក្នុងរឿង នាយខ្វាក់ នាយខ្វិនឆ្លងភព ផងដែរ។ ហើយក្រោយមកទៀត នាងក៏បានក្លាយជាតួឯកស្រីជាមួយលោក លឹម ជាឡាយ ក្នុងរឿង គូស្នេហ៍បម្រុង និងរឿងជាបន្តបន្ទាប់។


៤.យ៉ែម ស្រីពេជ្រ
កាលពីឆ្នាំ ២០១៧ យ៉ែម ស្រីពេជ្រ ក៏បានសម្ដែងជាតួអង្គឆ្នាស់ដណ្ដើមប្ដីគេ ក្នុងរឿង ភ្លើងស្នេហ៍ ភ្លើងឬស្យា ជាមួយ នី មុន្នីនាថ និង អេដវីន ផងដែរ។ តែក្រោយមកទៀត បច្ចុប្បន្ន នាងក៏បានក្លាយជាតួឯកស្រីក្នុងរឿងល្បីៗជាច្រើន។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]