ប្រទេសថៃ ៖ ទោះទើបនឹង ប្រឡូកក្នុងវិថីសិល្បៈក្តី តែកញ្ញា យ៉ែម ស្រីពេជ្រ ជាតារាសម្តែង និងតារាម៉ូដែល ដែលកំពុងទទួលការចាប់អារម្មណ៍ខ្លាំង ពីមហាជន ជាពិសេស មួយរយៈចុងក្រោយនេះ រូបនាងហាក់មាន ហាងឆេងខ្ពស់ សម្តែងក្នុងរឿងភាគធំៗជាច្រើន ផងដែរ។
យ៉ាងណាមិញ ថ្មីៗនេះ មហាជនស្រឡាំងកាំង និងរំភើបចិត្តជំនួស ក្រោយបែកធ្លាយរូបភាពរបស់ តារាស្រីរូបនេះ កំពុងចូលរួមក្នុងពិធីក្រុងពាលី សម្ពោធរឿងភាគថ្មីជារឿងបែបបុរាណ ជាមួយនឹង តារាថៃល្បីឈ្មោះ លោក Toey Pongsakorn ធ្វើឲ្យមហាជនខ្មែរ នាំគ្នា អបអរសាទរជាខ្លាំង ចំពោះការជោគជ័យ បោះជំហានថ្មីរបស់រូបនាង ដែលម្តងនេះ ទៅសម្តែងដល់ក្រៅប្រទេស។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា រឿងភាគដែលត្រូវសម្តែងនេះ មានចំណងជើងថា พระร่วง พระราชาผู้ทรงธรรม (ព្រះរួង ព្រះរាជាភូទ្រង់ធម្ម) របស់ក្រុមហ៊ុនផលិតកម្ម The Win Organizer Company Limited នៃប្រទេសថៃ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖












បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]