កម្សាន្ត៖ ពិតណាស់ នាពេលបច្ចុប្បន្នគេឃើញមានសិល្បករ សិល្បការិនីជាច្រើន មានឱកាសរួមការងារជាមួយនឹងតារាបរទេសជាញឹកញាប់។ ម្យ៉ាងវិញទៀត មានតារាមួយចំនួនធ្លាប់បានទៅចូលរួមកម្មវិធីលំដាប់អន្តរជាតិ ព្រមទាំងបានថតខ្សែភាពយន្តនឹងតារាបរទេសជាដើម។
យ៉ាងណាមិញ បើក្រឡេកមើលតារាស្រីខ្មែរ ត្រូវបានគេដឹងថាមានការអញ្ជើញពីផលិតករថៃ ដើម្បីចូលរួមសម្ដែងរឿង ដែលតួសំខាន់ទៀតផង។ មិនតែប៉ុណ្ណោះ រឿងដែលសិល្បការិនីខ្មែរបានថត គឺបានសម្ដែងជាមួយនឹងតារាថៃល្បីៗផងដែរ។ ហើយតារាស្រីដែលបានរួមសម្ដែងជាមួយតារាថៃនោះមានដូចជា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១៖ កញ្ញា ថន លក្ខិណា
ពិធីការិនីកញ្ញា ថន លក្ខិណា បច្ចុប្បន្នកំពុងមានភាពល្បីល្បាញលើសដើម ខណៈធ្វើពិធីការិនីក្នុងកម្មវិធីធំៗជាច្រើន។ ហើយនាងត្រូវបានគេដឹងថាធ្លាប់សម្ដែងក្នុងរឿងថៃមានចំណងជើង«The Return»អំឡុងឆ្នាំ ២០១៤ ជាមួយនឹងតារាសម្ដែងលោក Om Akkaphan Namart។


២៖ កញ្ញា ស៊ីន យូប៊ីន
កញ្ញា ស៊ីន យូប៊ីន ជាតារាសម្ដែងស្រីកំពុងទទួលបានប្រជាប្រិយភាពខ្លាំងនាពេលបច្ចុប្បន្ន។ ហើយអំឡុងឆ្នាំ២០១៩ គេដឹងថានាងបានសម្ដែងភាពយន្តជាមួយតារាថៃ ក្នុងខ្សែភាពយន្ត«The Protester»។


៣៖ កញ្ញា យ៉ែម ស្រីពេជ្រ
តារាសម្ដែង និងពិធីការិនីកញ្ញា យ៉ែម ស្រីពេជ្រ បច្ចុប្បន្នកំពុងថតរឿងមួយ ដែលរញមសម្ដែងជាមួយនឹងតារាប្រុសសង្ហាលោកToey Pongsakorn៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]