រាជធានីភ្នំពេញ ៖ ពិតណាស់ ក្រោយពេល ប្រឡូកក្នុងវិស័យចម្រៀងនៅកម្ពុជា បានច្រើនឆ្នាំក្រែលហើយនោះ ពេលបច្ចុប្បន្ន លី អ៉ីវ៉ាធីណា ក៏នៅតែ ដើរលើវិស័យនេះដូចដើម គ្រាន់តែថា មិនសូវមមាញឹកនិង ញឹកញាប់ដូចពេលមុនៗទៀតឡើយ ព្រោះតែ សព្វថ្ងៃនេះ រូបនាងក៏ កំពុងតែដំណើរការ ជំនួញអាហារដ្ឋាន ផ្ទាល់ខ្លួនផងដែរ។
ជាមួយគ្នានេះ ក្រៅពីចេះច្រៀង យ៉ាងពិរោះរណ្តំហើយនោះ រូបនាង ក៏ត្រូវមហាជន ដឹងថា មានជំនាញភាសាចិន យ៉ាងឆ្អិនឆ្អៅផងដែរ លើសពីនេះទៅទៀត មហាជនភាគច្រើន ពិតជា កោតសរសើរមិនផុតពីមាត់ ពីសម្រស់យ៉ាងស្រស់ស្អាត ដូចតារាហុងកុងរបស់នាង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រសិនបើក្រឡេកទៅមើលរឿងសម្រស់វិញ ថ្មីៗនេះ រូបនាង បានទម្លាយរូបថតខ្លួន កាលពី១៨ ឆ្នាំមុន ដែលក្នុងនោះ រូបនាង ត្រូវហ្វេនៗឃើញថា ពិតជាគួរឲ្យទាក់ទាញខ្លាំងណាស់ មើលមួយភ្លែតស្ទើរចំណាំមិនស្គាល់ ដោយសារ ពេលនោះ រូបនាងនៅក្មេង រាងរូវនៅតូចច្រឡឹង តែប្រសិនបើមើលទៅ ទឹកមុខវិញ រូបនាង ហាក់គ្មានប្រែប្រួលអ្វីសូម្បីបន្តិច៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]