ភ្នំពេញ៖ ជាការពិត ក្រោយរៀបការសាងគ្រួសារមកជាច្រើនឆ្នាំ កាលពីជាង ១០ខែមុន អតីតតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ អ្នកនាង អេន ជី ក៏បានសម្រាលបានកូនប្រុសដ៏គួរឲ្យក្នាញ់ម្នាក់ ទុកជាចំណងដៃ បន្ថែមរសជាតិជីវិតនៅក្នុងគ្រួសាររបស់នាងផងដែរ។

ជាមួយគ្នានេះដែរ បើទោះបីជាបច្ចុប្បន្ននេះ អេន ជី ទើបតែសម្រាលកូនរួចរាល់ជាង ១០ខែក៏ពិតមែន ប៉ុន្តែបើនិយាយពីសម្រស់របស់នាងវិញ មហាជនក៏ដូចជាអ្នកគាំទ្រ នៅតែពោលសរសើរពីនាងនៅលើបណ្ដាញសង្គមច្រើន មិនដាច់ពីមាត់នោះឡើយ។
ជាក់ស្ដែង បើក្រឡេកមកមើលរូបភាពមួយចំនួនខាងក្រោមនេះ យើងឃើញថា សម្រស់របស់ អេន ជី ពីមួយថ្ងៃទៅមួយថ្ងៃ នាងនៅតែស្រស់ស្អាតដដែល ឯសាច់ឈាមក៏ស្រស់ថ្លា ជាពិសេសនាងក៏អាចថែរាងបានយ៉ាងស្លីម ស្រឡូនគួរឲ្យទាក់ទាញ ដោយមិនបន្សល់ទុកនូវក្បាលពោះយារធ្លាក់ក្រោយសម្រាលរួចដូចមនុស្សស្រីមួយចំនួននោះឡើយ ពោលគឺនាងនៅតែស្អាតដូចកាលនៅក្រមុំយ៉ាងដូច្នោះ៕
សូមទស្សនារូបភាពខាងក្រោម៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]