ភ្នំពេញ៖ នៅក្នុងរង្វង់សិល្បៈ មិនថាសិល្បករ សិល្បការិនីនោះទេ សុទ្ធសឹងតែមានស្ទាយ៍តែងខ្លួនខុសៗគ្នា តាមការចូលចិត្ត និងតាមកម្មវិធីតម្រូវឲ្យស្លៀកផងដែរ។ ម្យ៉ាងវិញទៀត បើក្រឡេកមើលតារាស្រីវិញ គេក៏ឃើញតារាខ្មែរជាច្រើន និយមតែងខ្លួនបែបឆើតឆាយ ជាមួយស្ទាយ៍ទាន់សម័យ បែបស៊ិចស៊ី ហើយមានភាពលេចធ្លោតែម្ដង។
លើសពីនេះទៅទៀត ក្រៅពីតារាស្រីដែល ចូលចិត្តស្លៀកពាក់ស៊ិចស៊ី បញ្ចេញសាច់ខ្ចីនោះ គេក៏សង្កេតឃើញតារាស្រីប៉ុន្មានរូប ដែលឧស្សាហ៍រៀបចំខ្លួនបែបស្រគត់ស្រគំ និងបែបសាមញ្ញផងដែរ។ បើទោះបី ស្លៀកក្នុងឈុតសម័យ ច្នៃម៉ូតបែបស៊ីវិល័យបែបណា ក៏តារាស្រីទាំងនោះ នៅតែមិនបង្អួតសម្រស់ ដោយការបញ្ចេញសាច់ដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ តារាស្រីដែលមហាជនតែងតែសង្កេតឃើញថា និយមរៀបចំខ្លួនបែបស្រគត់ស្រគំ មិនសូវនិយមតែងតែងខ្លួនលេចលើលេចក្រោមនោះមានដូចជា៖
១៖ អ្នកនាង ខៀវ សានសាណា
អ្នកនាង ខៀវ សានសាណា ទោះបច្ចុប្បន្នតារារូបនេះមានស្វាមីបរទេស តែគ្រប់ពេលដែលនាងតុបតែងខ្លួន គឺមានភាពថ្លៃថ្នូរ មិននិយមស្លៀកពាក់ខ្លីៗ បញ្ចេញសាច់ប៉ុន្មានឡើយ។




២៖ អ្នកនាង សុគន្ធ និសា
កំពូលតារាចម្រៀង អ្នកនាង សុគន្ធ និសា ត្រូវគេដឹងថាជាតារាចម្រៀងមួយរូបនិយមដែលពូកែរផបចំខ្លួនជាមួយស្ទាយ៍ថ្មីៗយ៉ាងទាន់សម័យ តែគ្រប់ឈុតដែលនាងស្លៀក មិនដែលបញ្ចេញភាពស៊ិចស៊ីម្ដងណាឡើយ។




៣៖ កញ្ញា ណាក់ ស្រីណា
តារាសម្ដែងស្រី កញ្ញា ណាក់ ស្រីណា ចាបើតាំងពីឈានជើងចូលសិល្បៈមកទល់ពេលនេះ នាងធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍លើសម្រស់ស្រស់ស្អាត អមជាមួុយការតែងខ្លួនបែបសាមញ្ញ សុភាពជានិច្ចតែម្ដង។




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]